ព័ត៌មានទាន់ហេតុការណ៍៖

សពអគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជូនទៅដល់ស្រុកវិញហើយ

ចែករំលែក៖

នៅយប់ថ្ងៃទី២១ ខែធ្នូ សពអគ្គរដ្ឋទូតរស្ស៊ីប្រចាំនៅប្រទេសទួរគីលោក AndreyKarlov បានបញ្ជូនទៅដល់ស្រុកកំណើតវិញហើយ ដោយមានការចូលរួមទទួលស្វាគមន៍ដោយក្តីទុក្ខក្រៀបក្រំបំផុត ពីសំណាក់មិត្តភក្តិបងប្អូន ។

នៅថ្ងៃទី២០ ខែធ្នូ សាកសពបានដឹកតាមយន្តហោះ ទៅកាន់រុស្ស៊ី ។ សាកសពបានដាក់ក្នុងមឈូសគ្របទងជាតិរុស្ស៊ី ដែលទាហានទួរគីបញ្ជូនឡើងយន្តហោះ ។ ភរិយា អគ្គរដ្ឋទូតរុស្ស៊ី គឺលោក ស្រីsjrI Marin បាលមើលឃើ្កញការស្លាប់របស់ស្វាមីផ្ទាល់ភ្នែក លោកស្រីពិតជាឈឺចាប់យ៉ាងខ្លាំងដោយមិនអាចជួយស្វាមីបានពេលហេតុការណ៍កំពុងកើតឡើង។

លោក Andrei Karlovត្រូវបានបាញ់សម្លាប់ ដោយប៉ូលិសទួរគី ដែលមានឈ្មោះ MevlutMertAltintas អាយុ២២ឆ្នាំ ដល់ទៅ៩គ្រាប់ អំឡុងពេល ដែលលោករដ្ឋទូតរូបនេះ កំពុងធ្វើសេចក្តីថ្លែងសន្ទរកថាមួយ ស្របពេលដែលការតវ៉ាប្រឆាំងទៅនឹងរុស្សីកំពុងកើតមានឡើង ក្នុងប្រទេសទួរគី លើបញ្ហានៃទីក្រុអាឡេប៉ូ ។

នាល្ងាចថ្ងៃអង្គារ មឈូសសាកសព របស់ លោករដ្ឋទូតរូបនេះ ត្រូវបានធ្វើដំណើរតាមរយៈយន្តហោះ មកដល់ព្រលានយន្តហោះ Esenboga ដោយមានទាំងទាហានទួរគីអមចំនួន៦នាក់ផង។

នៅពេលនេះដែរ ប្រធានាធិបតីទួរគីបានបញ្ជាឲ្យ បង្កើតក្រុមអ្នកស្រាវជ្រាវរួមដែលមានតំណាងភាគីរុស្ស៊ី និងទួរគី ចូលរួមស្រាវជ្រាវ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ។ ប្រធានាធិបតីទួរគីបានសន្យាថា នឹងនាំអ្នកនៅពីក្រោយខ្នងទៅកាន់តុលាការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ៕

dai-su-nga-1 dai-su-nga3 dai-su-nga4 dai-su-nga7

aas


ចែករំលែក៖