ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ចាមបញ្ជាឲ្យនាយប៉ុស្តិ៍ច្រនៀងចូលខ្លួនបំភ្លឺករណីគ្រោះ ថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ករណីគ្រោះថ្នាក់ចរា ចរណ៍រវាងរថយន្តនឹងម៉ូតូបង្កឡើងដោយ នាយនគរបាលប៉ុស្តិ៍កាលពីវេលាម៉ោង១១
និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្ត កំពង់ចាមបានបណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៦ ជនបង្កមិនទាន់ចូលខ្លួនមកបំភ្លឺ នៅឡើយទេ។ បើទោះបីលោកព្រះរាជអាជ្ញា ចេញដីកាបង្គាប់ឲ្យចូលខ្លួនហើយក៏ដោយ។

គួររំលឹកថា កាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នៅ ចំណុចភូមិសង្កែ ឃុំស្តើងជ័យ ស្រុកព្រៃ ឈរគេឃើញរថយន្តកាមរី ពណ៌ឈាមជ្រូក មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2B-2253 បើកបរពីត្បូងទៅជើង ហើយបាន បុកម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យជនរងគ្រោះដែលជាអ្នកជិះម៉ូតូ ស្លាប់៣នាក់ គឺទី១-ឈ្មោះ ថុល វាសនា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកបើកម៉ូតូ ស្លាប់ នៅកន្លែងកើតហេតុ ទី២-ឈ្មោះ សែ វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ អ្នករួមដំណើរ ស្លាប់ នៅកន្លែងកើតហេតុ និងទី៣-ឈ្មោះ ថៃ ធា ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ជន រងគ្រោះទាំង៣នាក់រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមាន លោកអនុសេនីយ៍ទោ មុត សំអាត នាយ នគរបាលប៉ុស្តិ៍រដ្ឋបាលច្រនៀង ស្រុក បារាណ៍ ខេត្តកំពង់ធំ បើករថយន្តដឹកមិត្ត ភក្តិ៣នាក់ចេញពីហាងផឹកសុីខារ៉ាអូខេ យីហោរស្មីបូព៌ា នៅម្តុំស្គន់ ក្នុងស្ថានភាព ស្រវឹងជាអ្នកបើករថយន្តបុកម៉ូតូជនរងគ្រោះស្លាប់ទាំង៣នាក់ ។
បន្ទាប់មកមានរថយន្តកាមរីគូទស្វិត ពណ៌ប្រផេះ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2B-9179 ដែលគេស្គាល់ជាកម្ម សិទ្ធិរបស់ឈ្មោះ ហួន គុយមាន នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសូយោងមករំដោះជន បង្កចេញពីកន្លែងកើេតហេតុបាត់ទៅ ។

ក្រោយកើតហេតុលោកឧត្តមសេនីយ៍ ត្រី ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាមបានចាត់វិធានការឲ្យកម្លាំងនគរ បាលជំនាញចុះស្រាវជ្រាវ និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាប់ការតាមច្បាប់ ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ចាមបានចេញដីកាកោះហៅជនបង្ក ឲ្យចូលខ្លួនលេខ ១៨៥៩ ព.ស បញ្ជាឲ្យ ឈ្មោះ ម៉ុត សំអាត ភេទប្រុស មុខរបរ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រនៀង មាន ទីលំនៅភូមិគន្ធំ ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំជាប់សង្ស័យថាបានប្រព្រឹត្ត បទល្មើសគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦ ។

រហូតមកដល់រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នគរវត្តមិនអាចទាក់ទងលោក ម៉ុត សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ច្រនៀងបានទេ ហើយក៏មិនឃើញនាយ ប៉ុស្តិ៍រូបនេះចូលខ្លួនទៅបំភ្លឺនៅសាលាដំបូង ខេត្តកំពង់ចាមដែរ ៕ ហេង នរិន្ទ្រ

kchm-7 kchm kchm-1 kchm-2 kchm-3 kchm-4 kchm-5 kchm-6


ចែករំលែក៖