ព័ត៌មានទាន់ហេតុការណ៍៖

FIFA ពិន័យសមាគមបាល់ទាត់នៅភពអង់គ្លេសចំនួន៤លើការប្រើប្រាស់រូបសញ្ញាពាក់ព័ន្ធនឹងនយោបាយ

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានពិន័យទៅលើសមាគមបាល់ទាត់អង់គ្លេស ស្កុតឡេន អៀកឡង់ខាងជើង និងវែល បន្ទាប់ពីការបំពាក់រូបសញ្ញាម្យ៉ាងនៅលើអាវកីឡាករកាលពីខែមុន ។

រូបសញ្ញាដែលសមាគមបាល់ទាត់ប្រទេសទាំង៤បំពាក់នៅលើអាវកីឡាករនោះត្រូវបាន FIFA ហៅថាជារូប សញ្ញាពាក់ព័ន្ធនឹងនយោបាយ។ សមាគមបាល់ទាត់អង់គ្លេស FA ត្រូវបានពិន័យ ៤៥០០០ស្វ៊ីសហ្វ្រង់ស្មើនឹង ៤៤.០០០ដុល្លារ បន្ទាប់ពីការប្រើប្រាស់រូបសញ្ញានេះនៅលើអាវកីឡាករ អំឡុងការប្រកួតជម្រុះ World Cup កាលពីខែវិច្ឆិកាកន្លងទៅបូករួមទាំងការបង្កបញ្ហាពីអ្នកគាំទ្រ។

សមាគមបាល់ទាត់ស្កុតឡេនឯណោះវិញ ក៏រងការពិន័យដែរ ២០០០០ហ្វ្រង់ស្វ៊ីសក្នុងករណីដូចគ្នានេះ។ រីឯសមាគមបាល់ទាត់វែលក៏រងការពិន័យដែរ ២០០០០ហ្វ្រង់ស្វ៊ីស និងអៀកឡង់ខាងជើង ១៥០០០ស្វ៊ីសហ្វ្រង់នៅពេលប្រកួតជាមួយស៊ែបៀ និងអាហ្សឺបៃហ្សង់។

រាល់ការប្រកួតរបស់ក្រុមជម្រើសជាតិទាំង៤ខាងលើកាលពីខែវិច្ឆិកាកន្លងទៅ សុទ្ធតែមានបំពាក់រូបសញ្ញាដែលពាក់ព័ន្ធនឹងនយោបាយ ដើម្បីរំលឹកដល់ទាហានដែលបាត់បង់ជីវិត អំឡុងសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២ ៕

t20-696x444


ចែករំលែក៖