ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជើងឯកប្រណាំងរថយន្តMercedesចង់បាន Fernando Alonso ក្រោយកីឡាករ Nico Rosberg ចូលនិវត្តន៍

ចែករំលែក៖

Mercedes ដែលជាក្រុមប្រណាំងរថយន្តជើងឯកពិភពលោកបានបញ្ជាក់ថា ខ្លួនកំពុងពិចារណានាំយកជើងឯកពិភពលោក២សម័យកាលកីឡាករ Fernando Alonso មកជំនួសតំណែងរបស់កីឡាករជើងឯកពិភពលោកសញ្ជាតិអាល្លឺម៉ង់ Nico Rosberg ដែលប្រកាសចូលនិវត្តន៍ដើម្បីចូលរួមប្រកួត ។

ក្រោយពីមានការបញ្ជាក់របស់ Mercedes ត្រូវបានក្រុមប្រណាំង McLaren ច្រានចោលថា Fernando Alonso នឹងមិនវិលទៅកាន់ Mercedes ចូលរួមជាមួយ Lewis Hamilton នោះឡើយ។ ការសម្រេចចិត្តចូលនិវត្តន៍របស់ Nico Rosberg ដែលទើបឈ្នះជើងឯកលើកដំបូងក្នុងអាជីពរដូវកាល២០១៦ ដែលទើបបញ្ចប់នេះក្រុម Mercedes កំពុងខ្នះខ្នែងស្វែងរកកីឡាករថ្មីមកជំនួស ខណៈការប្រណាំងសាកល្បងត្រៀមរដូវកាលថ្មី២០១៧ នឹងចាប់ផ្ដើមខែកុម្ភៈ ពោលគឺជើងឯកពិភពលោកក្រុមស្ថាបនិកមួយនេះ នៅសល់ពេលប្រមាណជា២ខែទៀតប៉ុណ្ណោះ។

គួរបញ្ជាក់ថា កីឡាករ Fernando Alonso និង Lewis Hamilton ក៏ធ្លាប់ជាដៃគូនឹងគ្នាពីមុនមកដែរកាលពីឆ្នាំ២០០៧ ជាមួយក្រុម McLaren។ Fernando Alonso បច្ចុប្បន្នកំពុងមានកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយក្រុមប្រណាំងរថយន្ត McLaren ដែលត្រូវអស់សុពលភាពក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៧ខាងមុខនេះ ៕

t14-696x444 t15


ចែករំលែក៖