មានមនុស្សរាប់ពាន់នាក់បានចូលរួម រត់ម៉ារ៉ាតុនចម្ងាយ ៦គីឡូម៉ែត្រដែលធ្វើឡើងនៅមហាវិថីមួយក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញដោយមានស្លៀកពាក់តាណូអែល (Santa Clos) ដើម្បីអបអរសាទរថ្ងៃបុណ្យណូអែលដែលខិតជិតមកដល់នៅចុងសប្ដាហ៍នេះ ។
ចម្ងាយផ្លូវរហូតដល់៦គីឡូម៉ែត្រអ្នកចូលរួមទាំងអស់ដែលស្លៀកពាក់ជា Santas Clos ត្រូវរត់ចេញពីចំណុចចាប់ផ្ដើមឆ្ពោះទី Santiago Bernabeu ដែលជាចំណុចបញ្ចប់។ អ្នកចូលរួមម្នាក់បានបង្ហាញពីអារម្មណ៍រំភើបសប្បាយរីករាយ ក្នុងការរត់នៃព្រឹត្តិការណ៍នេះ ហើយសង្ឃឹមថានឹងមានព្រឹត្តិការណ៍បែបនេះនៅឆ្នាំក្រោយៗទៀត ។ អ្នកចូលរួមរត់ទាំងអស់ដែលមានប្រហែលជិត១ម៉ឺននាក់បានសម្តែងការសាមគ្គី និងទឹកមុខសប្បាយរីករាយពេលដែលបានអបអរសាទរពិធីបុណ្យណូអែលដែលជិតមកដល់ផងដែរ ។
គួរបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍រត់ម៉ារ៉ាតុននេះឡើង មិនត្រឹមតែធ្វើឡើងដើម្បីអបអរថ្ងៃបុណ្យណូអែលប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍ដើម្បីចូលរួមការងារមនុស្សធម៌យកថវិកាដែលទទួលបានពីការចុះឈ្មោះរត់ម៉ារ៉ាតុនទៅបរិច្ចាគដល់មូលនិធិមួយដែលមានមូលដ្ឋាននៅទីក្រុង Madridផងដែរ ៕