ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែនផ្តល់ផ្លូវចាក់កៅស៊ូ២៦គីឡូម៉ែត្រនៅស្រុកកំពង់រោទ៌ ប្រជាពលដ្ឋអបអរសាទរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការនីបានសម្តែងការសប្បាយចិត្តចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថមផ្លូវមួយខ្សែប្រវែង២៦គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែជួបការលំបាកនាពេលកន្លងទៅនេះ ដោយផ្លូវទទួលរងនូវជំនន់ទឹកភ្លៀងនារដូវវស្សា ។

យោងតាមមន្ត្រីមន្ទីរសាធារណការខេត្តបានឲ្យដឹងថា ផ្លូវមួយខ្សែនេះចាប់ពីផ្លូវជាតិលេខ១ ឆ្លងកាត់ឃុំចំនួន៤ គឺឃុំស្វាយតាយាន ឃុំខ្សែត្រ ឃុំសំឡី និងឃុំត្នោត ក្នុងស្រុកកំពង់រោទ៌ ។

ប្រភពបន្តថាសម្តេចតេជោហ៊ុន សែន ទទួលបានការរាយការពីអាជ្ញាធរខេត្តស្រុក អំពីស្ថានភាពផ្លូវខូចនៅខេត្តស្វាយរៀង សម្តេចតេជោក៏បានផ្តល់ផ្លូវមួយខ្សែនេះ មានប្រវែង២៦គីឡូម៉ែត្រ សម្រាប់ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីធ្វើដំណើរបានស្រួល ហើយដំណើរការសាងសង់ និងប្រព្រឹត្តទៅនៅឆ្នាំ២០១៧ ។

ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងសង្ឃឹមថា ក្រុមហ៊ុននឹងសាងសង់ផ្លូវមួយខ្សែនេះ ឲ្យមានគុណភាពតាមស្តង់ដារបច្ចេកទេស ហើយសូមអាជ្ញាធរឃុំចូលរួមផ្សព្វផ្សាយ ជូនដំណឹងអំពីសមិទ្ធផលដ៏ធំធេងនេះផងដែរ ៕ យឹម សុថាន

ad-2 ad ad-1


ចែករំលែក៖