កីឡាករសញ្ជាតិអាហ្សង់ទីន Juan Martin Del Potro ម្ចាស់ជើងឯក Davis Cup បានលើកឡើងក្នុងសន្និសីទ មុនការប្រកួតកាលពីដើមសប្តាហ៍នេះថា រូបគេចង់ឃើញកីឡាករ Roger Ferderer និងកីឡាករ Rafael Nadal ឈ្នះពាន Grand Slam នារដូវកាលក្រោយ ។ ការលើកឡើងនេះបន្ទាប់ពីកីឡាករ Del Potro មានបញ្ហារបូសដែលជាក្តីកង្វល់របស់កីឡាកររូបនេះ ។
អតីតកីឡាករលំដាប់ទី៣៨ ពភពលោកនាពេលបច្ចុប្បន្ន និងលេខ៤ពិភពលោកកាលពីឆ្នាំ២០១០ សញ្ជាតិអាហ្សង់ទីនរូបនេះបានលើកឡើងមុនការប្រកួតសំខាន់ចំនួន២ និងប្រកួតជាមួយកីឡាករ David Ferer នៅចុងខែធ្នូនេះ។ កីឡាករទាំង២ Roger Ferderer និង Grand Slam បានធ្លាក់ចេញពីលំដាប់ Top 10 ពិភពលោកក្នុងឆ្នាំ២០០២ ប៉ុន្តែនៅតែអាចស្វែងរកពាន Grand Slam នៅក្នុងអាជីពរបស់គេ ។ ចំណែកឯ Rafael Nadal វិញធ្លាប់ជាជើងឯក Grand Slam 14លើក និងធ្លាប់ជាកីឡាករលំដាប់ទី១ ពិភពលោកក្នុងឆ្នាំ2008 បច្ចុប្បន្នធ្លាក់ដល់លំដាប់ទី៩ ពិភពលោកដោយសារពួកគេទាំងពីរមានបញ្ហារបួសញាំញី។
ដោយឡែកម្ចាស់មេដាយប្រាក់អូឡាំពិកទីក្រុង Rio Del Potro វ័យ ២៨ឆ្នាំវិញរូបគេនឹងត្រូវជួបប្រកួតជាមួយកីឡាករវ័យ ៣៤ ឆ្នាំ David Ferderer នៅថ្ងៃទី២៧ ខែធ្នូនៅកីឡដ្ឋាន Direct TVArena ដែលស្ថិតនៅទីក្រុង Tortuguitas អាចផ្ទុកទស្សនិកជនបាន 15,000នាក់ ហើយ២៤ម៉ោងបន្ទាប់រូបគេនឹងផ្លាស់ទៅប្រកួតនៅកោះ Falkland Islands Polideportivo ដែលស្ថិតនៅទីក្រុង Mar Del Plata ប្រទេសអាហ្សង់ទីន ៕