ប៉ោយប៉ែតៈ ជាងសំណង់ម្នាក់ ដាច់ចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលលេខ១១៧ ព្រោះខឹងប្រពន្ធលក់ផ្ទះនៅស្រុកកំណើត ។ ហេតុការណ៍ភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា សពរងគ្រោះ អ៊ុំ ប៉ូច ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបជាងសំណង់ ស្រុកកំណើត ភូមិស្វាយប៉ោ ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ស្នាក់នៅបន្ទប់ជួលលេខ១១៧ ភូមិកើតហេតុខាងលើ ។
ម្ចាស់ផ្ទះជួលប្រាប់ថា បុរសខាងលើបាត់ខ្លួនរយៈពេល៣ថ្ងៃកន្លងមក បន្ទាប់ពីប្រពន្ធទៅស្រុកកណើត នៅព្រឹកថ្ងៃកើតហេតុ លោកបានប្រើមនុស្សម្នាក់ឲ្យទៅហៅជនរងគ្រោះដើម្បីកាប់ឫស្សី លុះទៅដល់មុខបន្ទប់ ក៏ធុំក្លិនស្អុយ ក៏ផ្អើលឆោឡោ ទូរសព្ទហៅសមត្ថកិច្ច ពេលសមត្ថកិច្ចមកដល់ ក៏សម្រេចចិត្តគោះទ្វារបន្ទប់មើល ស្រាប់តែបុរសរួបនោះចង កនឹងខ្សែរិតពណ៌ក្រហមហើមស្អុយទៅហើយ។
ប្រភពបញ្ជាក់ថា បើយោងតាមការរៀបរាបរបស់ប្រពន្ធ ឈ្មោះទក់ ណាត អាយុ៥២ ប្រាប់សមត្ថកិច្ចថា គាត់នាំប្តីរបស់គាត់ទៅកំណើតដើម្បីលក់ផ្ទះ តែមិនទៅ លុះគាត់ និងកូនទៅស្រុក ពេលនោះប្តីរបស់គាត់ខឹង ក៏ចងកសម្លាប់ខ្លួន។
លោកជា ដា មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់ថា សពជនរងគ្រោះក្រោយពីពិនិត្យរួច ឃើញថា មិនមានស្លាកស្នាម ទាក់ទឹននឹងអំពើឃាតកម្មឡើយ ។ ការស្លាប់របស់សពខាងលើពិតជាការចងកសម្លាប់ខ្លួនដោយខ្លួនឯង ព្រោះខឹងប្រពន្ធលក់ផ្ទះនៅឯស្រុក ក្រោយពីពិនិត្យ សាកសពប្រគល់ឲ្យសាច់ញាតិយកទៅបូជានៅវត្តថ្មី ដើម្បីធ្វើបុណ្យតាមពៃណី ៕ វណ្ណា