ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករថយន្តបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ នៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ បុរស២នាក់ជិះម៉ូតូយ៉ាងលឿន ជ្រុលទៅបុករថយន្តកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នា បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែធ្ន ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

លោកផាន តិ អធិការងបានឲ្យដឹងថា ឣ្នកបើកបរម៉ូតូទី១-ឈ្មោះយ៉ុន យិន ភេទប្រុស ឣាយុ១៨ឆ្នាំ ជនជាតិខ្មែរ អ្នកឌុប(ស្លាប់)នៅនឹងកន្លែង ២-ឈ្មោះ ហម ចិន្តា ភេទប្រុស ឣាយុ៣៥ ឆ្នាំ ជនជាតិខ្នែរ អ្នករួដំណើរ(ស្លាប់)នៅនឹងកន្លែង អ្នកទាំង២ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ជិះម៉ូតូម៉ាកឌ្រីម សង់សេរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B.3077 ក្នុងទិសដៅពីលិចទៅកើត។

លោកអធិការរងបានបន្តទៀតថា រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N.6342 បើកបរក្នុងទិសដៅពីកើតទៅលិចត្រង់ចំណុចកើតហេតុខាងលើ ក៏បុកយ៉ាងពេញទំហឹងតែម្តង ដេករណូករណែលពេញផ្លូវ ក្រោយពីកើតហេតុភ្លាមម្ចាស់រថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ និងវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ វុទ្ធ ឦសាន

as-3 as as-1 as-2


ចែករំលែក៖