ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់រួមនឹងវត្ថុតាងសារធាតុញៀន២២កញ្ចប់តូចត្រូវចាប់ខ្លួននៅស្រុកពញាក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់រួម និងវត្ថុតាងសង្ស័យជាថ្នាំញៀន២២កញ្ចប់ត្រូវ បានចាប់ឃាត់ខ្លួនដោយនគរបាលស្រុកពញាក្រែក។

ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចចំការកៅស៊ូ ស្ថិតនៅភូមិជីពាំង ឃុំក្រែក ។

លោកវរសេនីយ៍ អោម មុន្នីវណ្ណ អធិការស្រុកពញាក្រែកបានឲ្យដឹងថា យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ បែនរ័ត្ន ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងជុំនាញអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចុះឆែកឆេរអាវុធជាតិផ្ទុះនៅលើផ្លូវលំ ត្រង់ចំណុចចំការកៅស៊ូ ស្ថិតនៅភូមិជីពាំង ឃុំក្រែក។

ខណៈនោះបានត្រួតពិនិត្យមុខសញ្ញាម្នាក់ឈ្មោះ ឌី យ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយឆែកឆេរកឃើញថ្នាំក្រាមពណ៌សរចំនួន២២ កញ្ចប់នៅនឹងខ្លួនជនសង្ស័យ។

លោកបន្តថា ករណីនេះ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងស្រាវជ្រាវរកបក្ខពួកបន្តទៀត និងចាត់ការតាមនីតិវិធី៕ វណ្ណៈ

img_1724 img_1719 img_1720 img_1721 img_1722


ចែករំលែក៖