ក្រោយពីមានព័ត៌មានថា Manchester City បានត្រៀមលុយជាង ៥០លានផោន ឬ៦១លានដុល្លារដើម្បីទិញ Virgil van Dijk ពី Southampton នោះគឺខ្សែការពារសញ្ជាតិហុល្លង់នេះបានទទួលកាដូអាវ របស់ក្លិបManchester Cityនៅថ្ងៃបុណ្យណូអែលហើយថែមទាំងពាក់ថតរូបជា មួយនឹងមិត្តភក្តិជាច្រើនទៀតផង។
ប៉ុន្តែលោក Pep Guardiola គ្រូបង្វឹក របស់ក្លិប Man City បានថ្លែងនៅមុនពេល ប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League ជាមួយនឹងក្លិប Hull Cityថា “វាមិនអាចទៅរួចនោះទេដែលក្លិប Manchester City ទិញ Virgil van Dijk ពីក្រុម Southampton នៅក្នុងខែមករានេះ។”
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនេះបាន បញ្ជាក់ថា គ្មានឱកាសឡើយសម្រាប់ ក្លិបទិញ Virgil van Dijk។ គាត់បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានថា ” Van Dijkនឹងមកទីនេះនៅខែក្រោយឬ? អត់ទេមិន អាចឡើយ។ពួកយើងមិនទាន់ត្រូវការគាត់ទេនៅពេលនេះ” ៕