ការបង្ហាញខ្លួនជាលើកទីមួយរបស់ នាវាផ្ទុកយន្តហោះលីវនិញនៅក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតចាប់ផ្តើមនៅថ្ងៃទី២៥ ខែធ្នូ គឺជាសាររបស់រដ្ឋាភិបាលចិន ព្រមានលោក ដូណាល់ ត្រាំ ថា ចិនមាន ឃ្លាំងអាវុធដ៏ទំនើបអាចធ្វើឲ្យផ្លាស់ប្តូរ ទម្រងលែងបាន។
ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយថា ការធ្វើសមយុទ្ធនៅតំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិចគឺជាព្រឹត្តិការណ៍មិនធ្លាប់មាន។ ការធ្វើសមយុទ្ធខាងលើក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ Wu Shengli មេបញ្ជាការកងទ័ពជើងទឹកចិន។
សារព័ត៌មានរ៉យទ័របានផ្សាយថា នាវាផ្ទុកយន្តហោះលីវនិញបានចាប់ផ្តើមចាកចេញទៅចូលរួមធ្វើសមយុទ្ធបាញ់គ្រាប់ ពិតនៅថ្ងៃទី២៤ ខែធ្នូ នៅតំបន់សមុទ្រឆ្ងាយ ពីដីគោកស្ថិតនៅភាគខាងលិចសមុទ្រប៉ាស៊ីហ្វិកអូសបន្លាយដល់សមុទ្រប្រទេសញូវ ហ្សេឡេន។ ក្រៅពីនាវាផ្ទុកយន្តហោះនៅមាននាវាចម្បាំង៣គ្រឿងបំពាក់កាំជ្រួច មីស៊ីល និងនាវាចម្បាំងធុនតូច២គ្រឿង ទៀត។ នៅក្នុងខែធ្នូនេះដែរកម្លាំងទាហានអាកាសចិនក៏បានធ្វើសមយុទ្ធនៅតំបន់ សមុទ្រចិនភាគខាងត្បូងនិងភាគខាងកើតផងដែរ។
នៅមុនពេលទៅធ្វើសមយុទ្ធនៅតំបន់សមុទ្រឆ្ងាយនាវាផ្ទុកយន្តហោះរបស់ចិនបានធ្វើសមយុទ្ធនៅសមុទ្រជិតដីគោកនៅដើមខែធ្នូនេះ។ កាលពីសប្តាហ៍កន្លងមក នាវាលីវនីញក៏បានធ្វើសមយុទ្ធបាញគ្រាប់ពិតដោយមានការចូលរួមពីយន្តហោះ ចម្បាំង J-15 ផងដែរ។
យន្តហោះរាប់សិបគ្រឿងនាវាចម្បាំង ក្នុងនោះមាននាវាផ្ទុកយន្តហោះលីវនីញ របស់ចិនបានចូលរួមធ្វើសមយុទ្ធជាលើកដំបូងរបស់ខ្លួនដោយមានការបាញ់គ្រាប់ ពិតនៅលើដែនសមុទ្រទៀតផង។ សកម្មភាពខាងលើគឺជាការបង្ហាញពីសមត្ថភាពយោធារបស់ទីក្រុងប៉េកាំងក្នុងការគ្រប់ គ្រងដែនសមុទ្រ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីកាលពីថ្ងៃទី ១៥ ខែធ្នូ បានបញ្ជាក់ថា ក្រុមនាវាចម្បាំង នាវាផ្ទុកយន្តហោះដំបូងរបស់ចិនបានចូលរួមធ្វើសមយុទ្ធ។ បណ្តាញទូរទស្សន៍ CCTV ក៏បានផ្សព្វផ្សាយរូបភាពនៃការធ្វើសមយុទ្ធបាញ់មីស៊ីលចេញពីយន្តហោះចម្បាំង J-15 ដែលហោះហើរ ចេញពីនាវាផ្ទុក យន្តហោះ។
នេះជាលើកទីមួយដែលមានការធ្វើ សមយុទ្ធបាញ់គ្រាប់ពិត និងបាញ់មីស៊ីលចេញពីនាវាផ្ទុកយន្តហោះលីវនីញ។ នាវា ផ្ទុកយន្តហោះលីវនីញ និងយន្តហោះជាច្រើនទៀតបានចូលរួមនៅក្នុងការធ្វើសមយុទ្ធនោះក្រោយពេលរដ្ឋាភិបាលចិនបានប្រកាសថា នាវាលីវនីញបានត្រៀមលក្ខណៈ ធ្វើសង្គ្រាម។
កន្លងមកចិនបានបង្ហាញយន្តហោះ ចម្បាំង J-15 នៅក្នុងកម្មវិធីមួយ។ លោក Yin Zhou មន្ត្រីយោធាបានឲ្យដឹងថានៅ ពេលបង្កើតទៅជាក្រុមយន្តហោះ J-15 មាន ៨គ្រឿងធ្វើឲ្យកម្លាំងទាហានអាកាសកាន់តែខ្លាំងឡើង។ ចំណែកនាវាផ្ទុកយន្ត ហោះ លីវនីញអាចផ្ទុកបានយន្តហោះរហូត ដល់ទៅ២០គ្រឿង។
យន្តហោះខាងលើអាចហោះហើរបានក្នុងល្បឿន៥៥១គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចបំបាំងកាយពីប្រព័ន្ធរ៉ាដាសត្រូវទៀតផង។
សកម្មភាពរបស់ចិនកើតឡើងក្រោយពេលដែលអាមេរិកនិងរុស្ស៊ីបានប្រកាស បង្កើនសមត្ថភាពបរមាណូយុទ្ធសាស្ត្រ របស់ខ្លួន ហើយលោកត្រាំប្រកាសថា អាមេ រិកនឹងយកឈ្នះនៅក្នុងការប្រកួតប្រជែងអាវុធនោះ។
ចិននិងអាមេរិកមានសញ្ញាទំនាក់ទំនងមិនល្អប្រសើរឡើងនៅក្នុងពេលដែល ប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់ តំណែង។ កន្លងមកមានសំណើដាក់ទណ្ឌកម្មចិនពាក់ព័ន្ធនឹងសមុទ្រចិនភាគខាង ត្បូង និងខាងកើតរបស់លោក Rubio ។ មនុស្សជាច្រើនជុំវិញពិភពលោកកំពុងតែ រង់ចាំមើលថា តើលោក ដូណាល់ ត្រាំ មាន គោលនយោបាយបែបណាចំពោះចិន?
សំណើខាងលើបានធ្វើឲ្យមន្ត្រីជាន់ ខ្ពស់អាមេរិកជាច្រើនរូបបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា ជារឿងមួយដ៏គ្រោះថ្នាក់ ហើយបើអាមេរិកអនុម័តនោះនឹងមានឥទ្ធិពលយ៉ាងធំធេងធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង។
ពេលដំបូងគឺទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនឹងចិនត្រូវប្រេះឆា។ ទីក្រុងប៉េ កាំងបានប្រកាសថា ដែនអធិបតេយ្យនៅសមុទ្រចិនភាគខាងត្បូងនិងខាងកើតគឺជាផលប្រយោជន៍ចាំបាច់បំផុតរបស់ទីក្រុងប៉េកាំងមិនអាចខ្វះបានឡើយ។ បើអាមេរិក ពិតជាដាក់ទណ្ឌកម្មចិននោះប្រាកដជាត្រូវចិនតបតវិញយ៉ាងតឹងតែងបំផុត។
អ្វីដែលចិនត្រូវធ្វើបើអាមេរិកដាក់ទណ្ឌកម្មនោះគឺបង្កើតតំបន់គ្រប់គ្រងដែន អាកាស ADIZ នៅសមុទ្រចិនភាគខាង ត្បូងនិងខាងកើតក៏ដូចជាការលុបថ្មបង្កើតកោះសិប្បនិមិត្តនៅសមុទ្រចិនភាគខាង ត្បូងធ្វើជាមូលដ្ឋានទ័ពសម្រាប់ទប់ទល់ អាមេរិក។
នៅក្នុងការដឹកនាំរបស់លោក ដូណាល់ ត្រាំ ការដាក់ទណ្ឌកម្មទៅលើប្រទេសចិន នោះអាចនឹងកើតឡើងដោយសារតែលោក ដូណាល់ ត្រាំ បានប្រកាសតាំងពីពេលឃោសនាបោះឆ្នោតថា នឹងរឹតបន្តឹងចិន។
ក្រុមអ្នកវិភាគបានលើកឡើងថា ចិន និងរុស្ស៊ីគឺមិនអាចទទួលរងទណ្ឌកម្មពីអាមេ រិកនិងលោកខាងលិចក្នុងពេលតែមួយនោះ ឡើយ បើនៅពេលអនាគតលោក ដូណាល់ ត្រាំ រក្សាការដាក់ទណ្ឌកម្មលើរុស្ស៊ីមាន ន័យថា ចិននឹងមិនទទួលរងទណ្ឌកម្មពីអាមេ រិកឡើយ។ ផ្ទុយទៅវិញបើប្រធានាធិបតី ដូណាល់ ត្រាំ មានទំនាក់ទំនងល្អប្រសើរជាមួយរុស្ស៊ីបញ្ចប់ទណ្ឌកម្មរុស្ស៊ីនោះចិន នឹងត្រូវភ្លក់រសជាតិនៃការដាក់ទណ្ឌកម្ម វិញម្តង។
នៅពេលនេះទំនាក់ទំនងរវាងរុស្ស៊ីនឹងអាមេរិកមានសញ្ញាល្អប្រសើរឡើងវិញបន្តិច ម្តងៗចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ ឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះលោកត្រាំនិងលោក ពូទីន បានពិភាក្សាគ្នាតាមទូរស័ព្ទទៀតផងដែលជាសញ្ញាវិជ្ជមាននៅក្នុង ទំនាក់ទំនងប្រទេសទាំងពីរ។
អ្នកឯកទេសវិភាគរបស់អាមេរិកបានលើកឡើងថា លោក ត្រាំ ប្រាកដជាបន្តអនុ វត្តគោលនយោបាយឆ្ពោះទៅកាន់តំបន់អាស៊ីរបស់ប្រធានាធិបតី អូបាម៉ា ដោយបានសន្យាផ្តោតសំខាន់មកទ្វីបធំជាងគេ និង កំពុងតែអភិវឌ្ឍន៍ខ្លាំងនៅលើពិភពលោក។ ប៉ុន្តែពេលនេះកំពុងតែគំរាមកំហែងក្រោយ អាមេរិកប្តូរមេដឹកនាំ៕ ម៉ែវ សាធី