ខណៈដែលក្លិបធំៗនៅប្រទេសចិនកំពុងតែចំណាយលុយច្រើនសន្ធឹកសន្ធាប់ដើម្បីទិញ តារា បាល់ទាត់ល្បីៗរបស់ពិភពលោក នោះសហព័ន្ធបាល់ទាត់របស់ប្រទេសចិននឹងបង្កើតច្បាប់កាត់បន្ថយកីឡាករបរទេសពី៥នាក់មកត្រឹម៤នាក់ប៉ុណ្ណោះក្នុងការប្រកួតនៅក្នុងក្របខ័ណ្ឌអាជីពក្នុងស្រុក ។
សហព័ន្ធបាល់ទាត់របស់ប្រទេសចិនបានថ្លែងថា “ជាការពិតណាស់ថា កីឡា ករកម្រិតកំពូលរបស់ពិភពលោកបាននាំ មកនូវភាពសប្បាយរីករាយនិងការផុសផុលនៃវិស័យបាល់ទាត់នៅក្នុងប្រទេសចិនប៉ុន្តែវាក៏អាចបង្កឲ្យក្លិបមានបញ្ហាផ្នែកហរិញ្ញវត្ថុ និងកាត់បន្ថយឱកាសដល់កីឡាករក្នុងស្រុក បានលេងបាល់ទាត់។”
ដំណឹងនេះបានលេចឮតែ១សប្តាហ៍ ប៉ុណ្ណោះមុនពេលទីផ្សារទិញដូរកីឡាករនៅចិនបើកទ្វារហើយមួយថ្ងៃក្រោយពេលក្លិបShanghai SIPGបំបែកកំណត់ត្រានៅអាស៊ីទិញកីឡាករ Oscar ពីក្លិបតោខៀវ Chelsea ក្នុងតម្លៃខ្លួន៧០,៥លានអឺរ៉ូ ។
បច្ចុប្បនកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេនៅប្រទេសចិនគឺកីឡាករ Hulk ដែលបានផ្លាស់ពី Zenit St Petersburg ក្នុង តម្លៃ៤៧លានផោន។ កីឡាករ Oscar ក៏នឹង ក្លាយទៅជាតារាបាល់ទាត់ល្បីមួយរូបក្នុង ចំណោមតារាបាល់ជាច្រើនទៀតដូចជា Didier Drogba, Ramires, Nicolas Anelka Graziano Pelle, Ezequiel Lavezzi, Jackson Martinez និងDemba Ba ដែល បានលេងនៅប្រទេសចិន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច