ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាមឆ្លងដែនខុសច្បាប់១៧នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានសហការជាមួយកម្លាំងជំនាញការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះឃាត់ខ្លួនជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ចំនួន១៧នាក់(ភេទប្រុស)។

ការចុះប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០និង៣០នាទីព្រឹក នៅត្រង់ចំណុចភូមិសមុទ្រក្រោម សមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត បានឲ្យដឹងថា ក្នុងចំណោម ជនជាតិវៀតណាមចំនួន១៧នាក់ ក្នុងនោះមានលិខិតឆ្លងដែនចំនួន៥នាក់ គ្មានលិខិតឆ្លងដែនចំនួន១២នាក់ មកឆ្លងដែនរកស៊ីអារឈើខុសច្បាប់ និងមធ្យោបាយធ្វើដំណើរម៉ូតូចំនួន៨គ្រឿង។

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង១៧នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី រួចហើយនឹងបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ ៕ វុទ្ធ ឦសាន

as-1 as-2


ចែករំលែក៖