ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈក្នុងឱកាសឆ្នាំសកលថ្មី ២០១៧

ចែករំលែក៖

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ បានថ្លែងជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈក្នុងឱកាសឆ្នាំសកលថ្មី ឆ្នាំ២០១៧ ដែលមកដល់ខាងមុខ ។

សម្តេចបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «សល់តែជាង២ថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំសកលថ្មី ២០១៧ នឹងចូលមកជំនួសឆ្នាំសកលចាស់២០១៦។

ខ្ញុំ និងភរិយាសូមយកឱកាសនេះជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ទាំងកងកម្លាំងដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាព នៅប្រទេសនានាក្រោមឆ័ត្រអង្គការសហប្រជាជាតិផង សូមប្រកបដោយសេចក្តីសុខ និង សេចក្តីចំរើនគ្រប់ៗគ្នា» ៕ ថាច់ យ៉ាត

se


ចែករំលែក៖