ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឱកាសពិធីបុណ្យសមុទ្រមានភ្ញៀវទេសចរប្រមាណ​៥០ម៉ឺននាក់មកកម្សាន្តនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបាន ឱ្យដឹងថាក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៥ជុំទី២រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ មានភ្ញៀវ ទេសចរមកលេងកម្សាន្តខេត្តព្រះសីហនុ ប្រមាណ៥០ម៉ឺននាក់ក្នុងនោះភ្ញៀវទេសចរ អន្តរជាតិ៥ភាគរយ ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ទន្ទឹមនឹងភ្ញៀវទេសចរមានការកើនឡើងជាងបុណ្យសមុទ្រលើកទី១ ជុំទី១នៅខេត្តព្រះសីហនុកន្លងមកចំណែកតម្លៃសេវាស្នាក់ នៅសណ្ឋាគារក៏មានការឡើងតម្លៃ១០ ទៅ២០ភាគរយផ្ទះសំណាក់កើនឡើង តម្លៃចន្លោះពី២០ទៅ៥០ភាគរយចំណែកគ្រឿងសមុទ្រឡើងថ្លៃពី១០ទៅ១៥ភាគ រយផងដែរ ។

លោកប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងបន្តថា ភ្ញៀវទេសចរមកលេងកម្សាន្ត ខេត្តព្រះសីហនុនាពេលបច្ចុប្បន្នចាប់អារម្មណ៍ទៅលេងកម្សាន្តនៅតាមបណ្ដាកោះមាន ដូចជា កោះរ៉ុង រ៉ុងសន្លឹម និងកោះមួយចំនួន ទៀតក្នុងខេត្តព្រះសីហនុមានចំនួន១០៤ជើងមានភ្ញៀវទេសចរសរុបចំនួន៤.២៣៩នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន៩៨១ នាក់ ស្រី៤៥៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួន៣.២៥៨នាក់ ស្រី១.៤៣០នាក់។ ភ្ញៀវទេសចរធ្វើដំណើរ តាមជើងយន្តហោះ មានចំនួន២០ជើង មានភ្ញៀវសរុបចំនួន ១. ៨៦៦នាក់ ។ ភ្ញៀវទេសចរធ្វើដំណើរតាម នាវាមានចំនួន២ជើង មានភ្ញៀវសរុបចំនួន ៤.៤៤៥នាក់ ស្រី១.៦៤០នាក់ មាន៥៥ សញ្ជាតិនិងមាននាវិកសរុបចំនួន១.៦៦៥នាក់ស្រី៣៣៤នាក់ស្មើនឹង៤៥សញ្ជាតិ ។

លោកប្រធានមន្ទីរទេសចរណ៍បានបន្ត ថា ការកើនឡើងនូវភ្ញៀវទេសចរដោយសារមន្ទីរទេសចរណ៍បានយកចិត្តទុកដាក់បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនិងសេវាកម្មទេសចរណ៍បានចំនួន៨វគ្គមានសិក្ខាកាមចូលសិក្សាចំនួន៤១៥នាក់ស្រី២០៤នាក់ផ្នែកទទួលបដិសណ្ឋារកិច្ចនិងផ្តល់សេវាកម្មទេសចរណ៍នៅខេត្តព្រះសីហនុមានលក្ខណៈកាន់តែល្អប្រសើរ ។ ម្យ៉ាង ទៀតរដ្ឋបាលខេត្ត ក្រុង មន្ទីរ អង្គភាព ស្ថាប័ន នានាបានយកចិត្តទុកដាក់ចូលរួមអប់រំផ្សព្វផ្សាយការងារទីក្រុងស្អាតបាន ចំនួន៥វគ្គនិងដោយមានការចូលរួមសហការពីប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុក្នុងការថែរក្សាអនាម័យបរិស្ថាន ។

ខេត្តព្រះសីហនុបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានដូចជាការរៀបចំផាប់ស្ទ្រីត សួនច្បារ រូបសំណាក ការងារបណ្តុះបណ្តាលពង្រឹងគុណភាពសេវាកម្មទេស ចរណ៍ ការពង្រឹងសណ្តាប់ធ្នាប់ បរិស្ថាន សាធារណៈ អនាម័យទីក្រុង ការផ្សព្វផ្សាយទាក់ទាញនូវភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តខេត្តតំបន់ឆ្នេរនៃភាគនិរតីកាន់តែច្រើនឡើង ៕ សហការី

se


ចែករំលែក៖