ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌជ្រោយចង្វាឃាត់ខ្លួនយុវជន៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង២និង៣០រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១-ឈ្មោះ លៅ សូនី អាយុ២១ឆ្នាំមុខរបរ នៅផ្ទះ ទី២-ឈ្មោះ ណុល ភារិន អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៣-ឈ្មោះ សើ រស់ អាយុ២៦ឆ្នាំ មុខរបរកម្មករ សំណង់ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅភូមិព្រែកអំពិល និងភូមិក្នុងឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យបានបើកម៉ូតូមកពីទិញគ្រឿងញៀន ដោយឆ្លងកាត់គោលដៅយាមល្បាតរបស់កម្លាំង នគរបាលមូលដ្ឋាន ទើបមានការសង្ស័យ ក៏ឃាត់ដើម្បីឆែកឆេ និងត្រួតពិនិត្យជាបន្តបន្ទាប់ ហើយបានរកឃើញក្រាមសថ្លា ជាថ្នាំញៀនចំនួន៤កញ្ចប់តូច ដែលបក្ខពួកជនសង្ស័យបានរក្សា លាក់ទុកនៅក្នុងខ្លួន ក្នុងបំណងយកទៅធ្វើសកម្មភាពប្រើ ប្រាស់ជាមួយគ្នា ព្រមទាំងដកហូតមធ្យោបាយធ្វើដំណើរមាន ម៉ូតូ២គ្រឿងផងដែរទី១-ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០ ០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-0539 ទី២-ម៉ាកហុងដាសេ១២៥ដូចគ្នា សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1L-3116។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយចង្វា

image1 image2 image3


ចែករំលែក៖