ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ ស្នើឲ្យអនុប្រធានបេសកកម្ម សេដ្ឋកិច្ចអមឯកអគ្គរាជទូតថៃ ប្រចាំ នៅកម្ពុជា ជួយគាំទ្រ បន្ដត្រួតពិនិត្យ ការផលិតហាឡាលនៅកម្ពុជា លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការ ក្រសួងការងារ បានស្នើ បែបនេះ ខណៈលោកទទួលជួប ពិភាក្សាការងារ ជាមួយ លោក ដាម ប៊ុនថាំ អនុប្រធានបេសកកម្មទទួល បន្ទុកកិច្ចការសេដ្ឋកិច្ចអម ឯកអគ្គរាជទូតថៃ ប្រចាំ កម្ពុជា នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០១៦ ។
លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញជាអនុក្រឹត្យកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ស្ដីពីការបង្កើតគណៈកម្មាធិការផលិតផលហាឡាលកម្ពុជា បន្ទាប់មកគណៈកម្មាធិការមួយនេះ ក៏បាន បង្កើតឡើង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានសមាសភាពចំនួន ២៤ រូប និងមាននូវក្រុមអ្នកឯក ទេសហាឡាលកម្ពុជាចំនួន១៩ រូប កាលពីថ្ងៃទី២០ ខែតុលា ២០១៦ បន្ទាប់មកក្រសួងពាណិជ្ជកម្ម ដែលជាប្រធានគណៈកម្មាធិការត្រួតពិនិត្យហាឡាលកម្ពុជា បានរៀបចំជាក្រុមការងារ សម្រាប់ធ្វើការបណ្តុះ បណ្តាលមន្ត្រីពាក់ព័ន្ធ ឲ្យមានជំនាញលើកិច្ចការនេះ។
លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា៖ នៅកម្ពុជាបច្ចុប្បន្ន មានជនមុស្លិមប្រមាណ៧សែននាក់ដែល ពួកគេជាអ្នកប្រើប្រាស់ផលិតផល ហាឡាល តែជា មួយគ្នានេះអ្នកមួយចំនួនទៀត មិនមែនជាជនមុស្លិមក៏ មានអ្នកប្រើប្រាស់ផលិតផលហា ឡាល (ម្ហូបអាហា និងសម្ភារៈប្រើប្រាស់សម្រាប់ឥស្លាម ) ដែលហាឡាលកំពុងចរាចរ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន មួយចំនួន ក្នុងប្រទេសកម្ពុជា ។
លោក ដាម ប៊ុនថាំ បាន បញ្ជាក់ថា៖ រាជរដ្ឋាភិបាលថៃ បានទម្លាក់នូវកញ្ចប់ថវិកាឲ្យទៅក្រសួងពាណិជ្ជកម្មថៃ សម្រាប់រៀបចំវគ្គសិក្ខាសាលា ដើម្បីធ្វើការណែនាំ និងផ្សព្វផ្សាយទៅដល់ម្ចាស់ភោជនីយដ្ឋាន និងសណ្ឋាគារនៅកម្ពុជាឲ្យបានស្គាល់អំពីផលិតផលហាឡាលរបស់ប្រទេសថៃ។
ជាមួយគ្នានេះក្នុងន័យជាការទាក់ទាញអ្នកវិនិយោគ ពីប្រទេសថៃ ឲ្យមកបង្កើតរោងចក្រ ផលិតនូវផលិតផលហាឡាលនៅកម្ពុជា
លោកអូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ៖ កម្ពុជា មានឱកាសអំណោយផល ល្អបំផុត ក្នុងនោះបើនិយាយអំពីកម្លាំងពលកម្មវិញគឺមានតម្លៃទាប ដែលនឹងនាំឲ្យម្ចាស់រោងចក្រ ទទួលបានផលចំណេញ ច្រើន៕ សំរិត