ព័ត៌មានទាន់ហេតុការណ៍៖

អីរ៉ងបញ្ជូនទាហាន១៧ពាន់នាក់ និងកាំជ្រួចមីស៊ីល S-300 ធ្វើសមយុទ្ធ

ចែករំលែក៖

កម្លាំងទាហានបដិវត្តិអីរ៉ង បានចូលរួមនៅក្នុងការធ្វើសមយុទ្ធ ជាទ្រង់ទ្រាយធំ បាញ់គ្រាប់ពិត ដោយមានការសាកល្បងកាំជ្រួចមីស៊ីលការពារដែនអាកាស S-300 ទិញពីរុស្ស៊ីផងដែរ។

ឧត្តមសេនីយ៍ FarzadEsmaili មេបញ្ជាការកងទ័ពអាកាសអីរ៉ងបានឲ្យដឹងថា នៅក្នុងការធ្វើសមយុទ្ធនេះ មានការចូលរួមពីកម្លាំងទាហានជាង១៧ពាន់នាក់ ដែលមានឈ្មោះថា Modafe in E Asman 7(ការពារដែនអាកាស) ត្រូវបានធ្វើឡើងនៅក្នុងតំបន់ធំទូលាយដល់ទៅ៤៩៦.០០០គីឡូម៉ែត្រក្រឡា ស្ថិតនៅឈូងមុទ្រ អូម៉ង។

ឧត្តមសេនីយ៍ FarzadEsmaili បានបញ្ជាក់ថា កាំជ្រួចមីស៊ីល S-300 ដែលរុស្ស៊ី ទើបតែបានប្រគល់ឲ្យនោះ នឹងចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតនោះ។

សារព័ត៌មាន Sputnik បានដកស្រង់ អ្នកឯកទេសវិភាគ នយោបាយនិងសន្តិសុខអីរ៉ង លោក AbouzasrBagheri បានបញ្ជាក់ថា មីស៊ីល S-300 បានដាក់ឲ្យប្រើប្រាសការពារដែនអាកាសប្រទេសនេះ។ លោកបញ្ចាក់ទៀតថា ចាប់តាំងពីពេលនេះទៅ ប្រព័ន្ធការពារដែនអាកាសខាងលើ និងបង្ហាញខ្លួនជាញឹកញាប់នៅក្នុងការធ្វើសមយុទ្ធ របស់កម្លាំងទាហានអីរ៉ង ។

នៅដើមខែធ្នូ អគ្គរដ្ឋទូតអីរ៉ង់ប្រចាំនៅរុស្ស៊ី លោក Mehdi Sanaeiបានប្រកាសថា ទីក្រុងមូស្គូ បានសម្រេចនៅកិច្ចព្រមព្រៀងដោយបញ្ជូនកាំជ្រួចមីស៊ីល S-300 ទៅឲ្យអីរ៉ង ហើយកាំជ្រួចមីស៊ីលនោះស្ថិតនៅទីតាំងទ័ពអាកាស Khatam Al Anbiya ៕ ម៉ែវ សាធី
13940305000373_photoi hqdefault-1


ចែករំលែក៖