ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វីលីពីនចោទប្រកាន់មន្ត្រីស្ថានទូតអាមេរិកជាចារកម្ម

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីហ្វីលីពីនលោក ឌូទឺរទេ នៅថ្ងៃទី២៩ ខែធ្នូ បានចោទប្រកាន់មន្ត្រីស្ថានទូតអាមេរិកជាចារកម្ម ជាប់ពាក់ព័ន្ធនឹងអង្គការចារកិច្ចអាមេរិក CIA។

លោកឌូទឺរទេ បានបញ្ជាក់ថា «មិនមែនទាំងអស់ឡើយ ប៉ុន្តែភាគច្រើនមន្ត្រីស្ថានទូតអាមេរិក មិនមែនជាអ្នកឯកទេសពិតប្រាកដឡើយ ពួកគេគឺជាចារកម្ម មានទំនាក់ទំនងជាមួយ CIA »។ លោកបន្តទៀតថា មន្ត្រីការទូតអាមេរិកធ្វើការភាគច្រើនដើម្បីដាក់គំនៀបបង្កវិវាទដល់រដ្ឋាភីបាលហ្វីលីពីនតែប៉ុណ្ណោះ។

សារព័ត៌មាន Manila Time របស់ហ្វីលីពីនបានផ្សាយថា អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វីលីពីន លោក Philip Goldberg ដែលបានលាលេងពីតំណែងកាលពីខែវិច្ឆិកា បានបន្សល់ទុកគម្រោងប្រឆាំងរដ្ឋាភីបាលហ្វីលីពីន និងផ្តួលរំលំប្រធានាធិបតីឌូទឺរទេ ធ្វើឲ្យទំនាក់ទំនងហ្វីលីពីននិងអាមេរិកធ្លាក់ចុះ។

នៅក្នុងគម្រោងនោះ អាមេរិកនឹងជួយដល់ក្រុមប្រឆាំង ហ្វីលីពីន សហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដាក់គំនៀប ទៅលើប្រទេសជិតខាង និងមន្ត្រីយោធាជាន់ខ្ពស់ ក្នុងការប្រឆាំងលោកឌូទឺរទេ ។

ភ្លាមៗនោះ ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកអាស៊ីភាគអាគ្នេយ៍ លោក Daniel Russel បានច្រានចោលការចោទប្រកាន់ខាងលើ ដោយអាមេរិក មិនមានគម្រោងណាមួយបំផ្លាញហ្វីលីពីនឡើយ៕ ម៉ែវ សាធី

Rodrigo Duterte, a seven-term Philippine mayor, gestures while making a point during a ceremony proclaiming him as a presidential candidate at a hotel in Manila November 30, 2015. REUTERS/Romeo Ranoco


ចែករំលែក៖