ព័ត៌មានទាន់ហេតុការណ៍៖

លោក ចេវ ហាក់៖ កុំបណ្តោយខ្លួនឲ្យក្លាយជាឃាតករដោយអចេតនាព្រោះតែការកាន់ចង្កូតរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ មុននឹងបញ្ជូនមនុស្សទាំង៤នាក់ក្នុងនោះស្រ្តីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិនិឆ័យទោសទៅតាមផ្លូវច្បាប់កាលពីណព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងករណីគ្រោះថ្នាក់ចរាចរនាពេលកន្លងមក លោក ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានក្រើនរំលឹក និងដាស់ទឿនដល់បងប្អូនប្រជាពលរដ្ឋថា មុននឹងកាន់ចង្កូតរថយន្តត្រូវគិតឲ្យបានច្បាស់កុំបណ្តោយខ្លួនឲ្យក្លាយទៅជាឃាតករដោយអចេតនាក្នុងការបើកបររយន្តលើដងផ្លូវ។

មនុស្សទាំង៤នាក់ក្នុងនោះស្រ្តីម្នាក់ដែលសមត្ថកិច្ចនគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដោយសារតែពួកគាត់បានបើកបរបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ ហើយក្នុងនោះស្លាប់ និងរងរបួសផងដែរក្នុងចំណោម៤ករណីចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងរាជធានីភ្នំពេញកើតឡើងនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ, សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ, សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ និងសង្កាត់ទូលទំពូង២ ខណ្ឌចំការមន។

លោក ចេវ ហាក់ បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនេះ ជាបញ្ហាមួយក្នុងចំណោមបញ្ហាផ្សេងៗដែលក្លាយទៅជាសោតនាដកម្មបំភ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយធ្វើឲ្យបាត់បង់សមាជិកនៅក្នុងគ្រួសារ ទាំងនេះជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់សមាជិកគ្រួសារ។

លោកបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍គឺជាបីសាចឈាមត្រជាក់ ហើយឆក់យកជីវិតមនុស្សជារៀងរាល់ថ្ងៃប្រសិនបើយើងជាអ្នកបើរបរមានការធ្វែសប្រហែសតែ១វិនាទីអាចបង្កជាគ្រោះថ្នាក់បានមួយពព្រិចភ្នែក។ ដើម្បីទប់ស្កាត់កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសព្វថ្ងៃនេះ យើងគួរតែនាំគ្នាចូលរួមគោរពច្បាប់ ហើយប្រកាន់ខ្ចាប់ជានិច្ចក្នុងការបើកបរដោយមិនបើកលើសល្បឿនកំណត់ បើកបរ ក្នុងស្ថានភាពស្រវឹង កុំបើកបរប្រជែងដែលធ្វើឲ្យគ្រោះថ្នាក់កើតឡើង។

លោកបានបញ្ជាកម់បន្ថែមទៀតថា គ្រាន់តែក្នុងខែធ្នូ ឆ្នាំ២០១៦នេះ តួលេខនៃគ្រោះថ្នាក់ចរាចរណ៍ បានឆក់យកអាយុជីវិតមនុស្សជាង២០នាក់ ទាំងនេះមិនទាន់រាប់បញ្ចូលនៅនាក់រងរបួស រឺទ្រព្យសម្បត្តិដែលខូចខាតនោះឡើយ។ ទាំងគ្រាន់តែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ចុះទំរាំនៅទូទាំងខេត្ត-ក្រុងទាំង២៥ តើមានជនរងគ្រោះប៉ុន្មាននាក់ដែលបាត់បង់ជីវិ៕ អារុណរះ

6 4 5 2 1


ចែករំលែក៖