ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យចាប់ឃាត់បុរសម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុសិ៍្តស្ទឹងមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ក្រុម៦ ភូមិដំណាក់ ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

លោកនាយរងនគរបាលប៉ុស្តិ៍បានប្រាប់ថា ជនសង្ស័យមានឈ្មោះ សេង សុភ័ក្ត្រ ហៅម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាងលាបថ្នាំផ្ទះ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ឃាត់ខ្លួន) ចំណែកជនសង្ស័យម្នាក់ទៀតបានគេចខ្លួនមាន ឈ្មោះ ស្វិត ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ក្នុង សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនចំនួន១១កញ្ចប់តូច និងទូរស័ព្ទដៃម៉ាកណូគា១ គ្រឿងផងដែរ ។

នាយរងប៉ុស្តិ៍ដដែលបន្តថា មុនពេលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺ កម្លាំងល្បាតប៉ុស្តិ៍សហការនឹងកម្លាំងអន្តរាគមន៍ខណ្ឌ ចុះល្បាតក្នុងមូលដ្ឋានដូចសព្វដង ។ លុះល្បាតដល់ចំណុចខាងលើ ក៏បានប្រទះឃើញជនសង្ស័យឈ្មោះ សេង សុភ័ក្ត្រ ហៅម៉ាប់ និងឈ្មោះ ស្វិត បានឈរនៅលើផ្លូវបេតុងនេះ ហើយកម្លាំងក៏មានការសង្ស័យចាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង សុភ័ក្ត្រ ហៅម៉ាប់ ត្រួតពិនិត្យក៏ឃើញមានថ្នាំ ញៀនក្រាមសថ្លាចំនួន១១កញ្ចប់លាក់ក្នុងកញ្ចប់បារី កម្លាំងក៏ឃាត់ខ្លួនយកមកសួរនាំ នៅប៉ុសិ្តរដ្ឋបាលស្ទឹងមានជ័យ។ ក្រោយសាកសួរ ក៏បានកសាងសុំណំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តទៅ តាមនីតិវិធីច្បាប់៕ តាឡឹម

se se-1


ចែករំលែក៖