ព័ត៌មានទាន់ហេតុការណ៍៖

អូសដៃក្មេងស្រីអាយុ៥ឆ្នាំចូលក្នុងបន្ទប់ទឹកបៀតបៀនកេរ្តិ៍ខ្មាស់ជាប់ខ្នោះនគរបាល

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ថាមានបុរសម្នាក់ចាប់អូសដៃកូនស្រីអាយ៥ឆ្នាំ ចូលក្នុងបន្ទប់ទឹកក្នុងគោលបំណងចាប់រំលោភសេពសន្ថវៈនោះកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានទៅឃាត់ខ្លួនជនសង្ស័យរូបនោះភ្លាមរួចយកទៅសាកសួរនៅប៉ុស្តិ៍ ទើបដឹងថា ករណីនេះជាសកម្មភាពបៀតបៀនកេរខ្មាសទៅវិញទេ។

ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកអនុសេនីយ៍ឯក ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍ស្តឺងមានជ័យបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ យ៉ុង យីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះសហគមន៍ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈក្មេងស្រីរង គ្រោះអាយុ៥ឆ្នាំ កំពុងរត់លេងនៅក្បែរផ្ទះ ស្រាប់តែជនសង្ស័យមិនដឹងចេញពីណាបានមកអូសដៃក្មេងស្រីចូលបន្ទប់ទឹកផ្ទះជួលមួយនៅកន្លែងកើតហេតុ ហើយបានយកដៃស្ទាបអង្អែលលើកេរភេទរបស់នាងប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេច ព្រោះក្មេងស្រីស្រែកយំឮដល់ អ្នកជិតខាងទៅអឺតមើលឃើញដូច្នេះក៏ប្រាប់ឪពុកម្តាយរបស់នាងទៅប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចុះស្រាវជ្រាវចាប់ខ្លួនបានតែម្តង។

ក្រោយឃាត់ខ្លូនសង្ស័យរូបនេះរួចមក នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់ បន្តពីបទប្រទូស្តកេរខ្មាសក្មេងស្រី អនិតិជន  ៕  ប្រាថ្នា

 

%e1%9e%9f%e1%9f%92%e1%9e%91%e1%9e%b9%e1%9e%84%e1%9e%98%e1%9e%b6%e1%9e%93%e1%9f%a1


ចែករំលែក៖