ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវពីក្រុមដេញវាយគ្នានិងកាប់ចាក់តាមផ្លូវដូចនៅក្នុងរឿងចិនហុងកុង

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ ខណៈមានក្មេងស្ទាវពីរក្រុមជិះម៉ូតូជាច្រើនគ្រឿង បានដេញវាយគ្នា និងកាប់ចាក់គ្នាពេញផ្លូវដូចនៅក្នុងរឿងចិនហុងកុង ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃ៤ ខែមករា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវលេខ ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពពត៍មានពីអ្នកឃើញហេតុការណ៏ផ្ទាល់និយាយថា មុនពេលកើតហេតុគេបានឃើញ ក្មេងស្ទាវពីរក្រុមជិះម៉ូតូជាច្រើនគ្រឿង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែដេញវាយនិងកាប់ចាក់គ្នាដូចនៅក្នុងរឿងចិនហុងកុងតែដង។ក្រោយពីបើកឆាក់ប្រយុទ្ធចប់ គេឃើញមានយុជន២នាក់បានរងរបួសបែកក្បាលហូឈាម និងម្នាក់បានរបួសធ្ងន់ ភ្លាមៗនោះត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យក្បែរនោះភា្លមៗ។ ចំណែកភាគីម្ខាងទៀត បាននាំគ្នាជិះម៉ូតូម៉ាកនិចពណ៌ ស មិនចាំស្លាកលេខ ឌុបគ្នាបីនាក់ ក៏ជិះចេញកន្លែងកើតហេតុបាត់ស្រមោល ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុតែក្រុមជនល្មើសបានរត់បាត់អស់ទៅហើយ៕ ស រស្មី

image2 image1


ចែករំលែក៖