ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនយុវជន២នាក់ ដកហូតថ្នាំញៀន១កញ្ចប់តូច ខណៈមកពីទិញមិនទាន់បានជក់ផងជួបនគរបាលដើល្បាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយបេតុងភូមិព្រៃស្វាយ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។

ជនសង្ស័យទី១-ឈ្មោះលុន ស្រ៊ុន ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរ សំណង់ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាលនិងមានស្រុកកំណើតនៅភូមិ សការះឃុំចំរើនផលស្រុកបសេដ្ឋខេត្តកំពងស្ពឺ។ទី២ ឈ្មោះ រស់ចំរុង ភេទប្រុសអាយុ២០ឆ្នាំមុខរបររោងចក្រស្នាក់នៅភូមិជាមួយ និងមានស្រុកកំណើតនៅស្វាយរៀង ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មាន បានអោយដឹងថា មុនពេលកើតហេតុ កំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យចុះល្បាតក្នុងសង្កាត់ចោមចៅដោយមានគ្នា៦នាក់ម៉ូតូ៣គ្រឿង លុះល្បាតមកដល់ចំណុចកើតហេតុឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេរុសពណ៌ក្រហមអត់ស្លាក់លេខហើយមានការសង្ស័យក៏បានឃាត់សួរនាំហើយឆែកឆេបន្ទាប់មកឃើញមានថ្នាំញៀនមួយកញ្ចប់តូច។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាននិយាយថា មុនពេលកើតហេតុខ្លួននឹងមិត្តភ័ក្តិបានផឹកស្រាស្រវឹងជាមួយគ្នា លុះក្រោយមកបែបគំនិតក៏ទៅទិញគ្រឿងញៀនយកមកជក់ដើម្បីបន្សាប ប៉ុន្ដែមិនទាន់បានផងក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួនតែម្តង។

ក្រោយពេលកើតហេតុក្រុមអន្តរាគមន៍ខណ្ឌបាននាំជនសង្ស័យទាំង២នាក់មកប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការខណ្ឌពោធិ៍សែនជ័យចាត់ការតាមផ្លូវច្បាប់៕ សុខាសែនជ័យ

image1


ចែករំលែក៖