ភ្នំពេញ៖ ក្រោយពីបើកប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដាក់ផែនការបង្រ្កាបនិងទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ល្បែងសុីសងគ្រប់ប្រភេទរួមនិងគ្រឿងញៀន មកដោយមានលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួចមកលោកហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដាក់បញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ចុះប្រតិបត្តិការតំបន់ស្មគស្មាញ់ នៅចំណុចមុខកាប៊ីនភ្លើង ភូមិ២ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ជាក់ស្តែងដកហូតគ្រឿងញៀនបានចំនួន១៧៤កញ្ចប់ រួមទាំងម៉ូតូ zoomer x មួយគ្រឿង ពីជនសង្ស័យម្នាក់ ដែលយកមកជួញដូរបានជួបនឹងកម្លាំងសមត្ថកិច្ចក៏រត់យកតែរួចខ្លួនចោលម៉ូតូ និងគ្រឿងញៀនបាត់ស្រមោលតែម្តង ។
លោកអនុសេនីយ៍ឯក កាន់ វណ្ណះនាយប៉ុស្តិ៍នគរបាលស្រះចកបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់លោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌ ហើយនៅមុខពេលរឹបអូសបានវត្ថុតាងគ្រឿងញៀននេះ គឺលោកបានដឹកនាំកម្លាំងប៉ុស្តិ៍ចុះល្បាតក្នុងមូលដ្ឋានរបស់ខ្លួនផ្អែកតាមយុទ្ធនាការបង្កា និងបង្រ្កាបគ្រឿងញៀនរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល០៦ខែនេះ ឃើញថា នគរបាលប៉ុស្តិ៍ស្រះចកបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនបានចំនួន២ករណី ដែលករណីទី១នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងង២២និង៣៩នាទី កម្លាំងគណៈបញ្ជាការសង្កាត់ស្រះចកបានធ្វើការឃាត់ខ្លូនជនសង្ស័យចនួនពីរនាក់ពាក់ពន្ធ័ជូញដូរគ្រឿងញៀននិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនជនសង្ស័យមានឈ្មោះចាន់ សាវឿន ហៅ វីជូញដូរទី២ ឈ្មោះវី កែវ រតនៈ ហៅកែវ អ្នកប្រើប្រាស់វត្ថុតាងដកហូតថ្នាំញៀនចំនួនមួយកញ្ចប់តូច និងលុយចំនួន៤ម៉ឺនរៀល ។
បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកមេប៉ុស្តិ៍ស្រះចកខណ្ឌដូនពេញបានបន្តទៀតថា ចំណែកមួយករណីទៀតនេះ គឺកម្លាំងបានរឹបអូសថ្នាំញៀនថ្នាំញៀនចំនួន១៧៤កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាកZoomer x ពណ៌ក្រហមពាក់ស្លាក់ លេខ 1GE8523 ពីជនសង្ស័យម្នាក់នៅចំណុច មុខកាប៊ីនភ្លើងភូមិ២ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈដែលជនសង្ស័យបានឃើញកម្លាំងសមត្ថកិច្ច ក៏ប្រញាប់ឈប់ម៉ូតូហើយរត់គេចបាត់បន្សល់គ្រឿងញៀន និងម៉ូតូនៅកន្លែងកើតហេតុ ក៏យកមកប៉ុស្តិ៍បញ្ជូនបន្តទៅអធិការនគរបានខណ្ឌដូនពេញដើម្បីចាត់ការស្រាវជ្រាវបន្តទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល បាន លទ្ធផល ល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕ស តារា