ព័ត៌មានទាន់ហេតុការណ៍៖

រដូវរំហើយមកដល់អគ្គីភ័យឆេះតូបអាជីវករខ្មែរក្នុងផ្សាររុងក្លឿ និងតូបលក់ដូររបស់ក្រុមអាជីវករនៅមាត់សមុទ្រខេត្តព្រះសីហនុ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ តូបអាជីវករខ្មែរនៅ ក្នុងផ្សាររុងក្លឿកាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ បានរងនឹងអគ្គិភ័យឆាបឆេះ បំផ្លាញសម្ភារក្នុងតូបលក់ដូរទាំងស្រុង ប៉ុន្តែ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាជីវករ លក់ដូរនៅទីនោះទេ ។

ករណីអគ្គិភ័យនេះសមត្ថកិច្ចនិងអាជ្ញាធរថៃ-កម្ពុជានៅមិនទាន់សន្និដ្ឋានពីមូល ហេតុនិងចំនួនទឹកប្រាក់ការខូចខាតប៉ុន្មាននោះទេគ្រាដែលមានការសន្និដ្ឋានពីក្រុមអាជីវករលក់ដូរនៅផ្សារនេះថា ករណីភ្លើង ឆេះតូបអាជីវករខាងលើនេះអាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនីឬក៏បណ្តាលមកពីម្ចាស់តូបដុតធូប ហើយធ្លាក់កម្ទេចភ្លើង ធូបទៅប៉ះអ្វីមួយទើបបណ្តាលឲ្យឆេះ ។

តាមប្រភពបានរាយការណ៍ថា តូបអាជីវ ករខ្មែរដែលឆេះមានចំនួន១តូបឋិតនៅជួរអក្សរសុីដែលមានម្ចាស់តូបឈ្មោះ ស្រី អូន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យដោយតូបមួយ នេះលក់គ្រឿងកីឡាដូចជា ខោអាវ ស្បែក ជើង កាបូប ស្ពាយជាដើម ។

គួរបញ្ជាក់ថា ផ្សាររុងក្លឿស្ថិតនៅក្នុងឃុំខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេស ថៃឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ផ្សាររុងក្លឿត្រូវគេ ដឹងថា ភាគច្រើនសុទ្ធសឹងជាអាជីវករខ្មែរលក់ដូរនៅក្នុងផ្សារមួយនេះ ហើយកន្លងទៅផ្សាររុងក្លឿកើតមានអគ្គិភ័យជាបន្ត បន្ទាប់បានឆេះបំផ្លិចបំផ្លាញសម្ភាររបស់ អាជីវករខ្មែរគិតជាទឹកប្រាក់រាប់សិបម៉ឺន ដុល្លារនិងរាប់លានបាត ។

ពាក់ព័ន្ធកើតមានអគ្គិភ័យជាបន្តបន្ទាប់នៅផ្សាររុងក្លឿប្រទេសថៃនេះត្រូវបានក្រុមអាជីវករខ្មែរក៏ដូចជាក្រុមអាជីវករជនជាតិថៃមួយចំនួនរិះគន់ចំពោះអ្នកគ្រប់គ្រងផ្សារថាមិនបានការពារភ្លើងផ្សែងឲ្យបានល្អបង្កឲ្យឆេះបំផ្លាញទ្រព្យសម្បតិ្តរបស់អាជីវករខ្មែរហើយមិនមានការទទួលខុសត្រូវធ្វើឲ្យអាជីវកររងគ្រោះបាត់បង់អាជីពប្រកបរបរបន្តទៀតក៏មាន ។

បើតាមអាជ្ញាធរថៃបានបង្ហើបឲ្យដឹងថា ករណីឆេះតូបអាជីវករខាងលើនេះបណ្តាល មកពីម្ចាស់តូបអ៊ុតខោអាវមិនដកឆ្នាំងអ៊ុត ចេញពីលើខោអាវ ។
ឆេះផ្ទះសំណាក់និងភោជនីយដ្ឋាននៅឆ្នេរ អូរត្រេះក្រុងព្រះសីហនុមិនច្បាស់មូលហេតុ

ផ្ទះសំណាក់និងភោជ នីយដ្ឋាននៅឆ្នេរអូត្រេស២ស្ថិតនៅភូមិ៦សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវរងអគ្គិ ភ័យឆាបឆេះកាលពីវេលាម៉ោងជាង៣ រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ បុ៉ន្តែ គេពុំច្បាស់ពី មូលហេតុនាំឲ្យមានភ្លើងឆេះតូប ផ្ទះសំណាក់និងភោជនីយដ្ឋាននេះទេ។

បើតាមប្រភពនៅកន្លែងកើតហេតុបាន ឲ្យដឹងថា អគ្គិភ័យនេះឆេះចេញពីផ្ទះសំណាក់ និងភោជនីយដ្ឋានយីហោសួនច្បារដំរីដែលមានម្ចាស់ជាជនជាតិអាលឺម៉ង់ ហើយ ក្រោយពីមានហេតុការណ៍នេះកេើតម្ចាស់ ភោជនីយដ្ឋាននិងផ្ទះសំណាក់នេះបានរត់ គេចខ្លួន។

តាមប្រភពឲ្យដឹងទៀតថា នៅពេលឆាប េឆះភោជនីយដ្ឋាននិងផ្ទះសំណាក់មួយខាងលើនេះបានរាលទៅឆេះតូបនិងហាង លក់ដូរឯទៀត បុ៉ន្តែមិនមានមនុស្សរងគ្រោះ ថ្នាក់នោះទេ។

តាមការសន្និដ្ឋានដំបូងថា អគ្គិភ័យនេះកើតឡើងដោយសារផ្ទុះសេ្សចរន្តអគ្គិសនី ក៏ប៉ុន្តែអ្នករស់នៅកន្លែងកើតហេតុបាន និយាយថា នៅមុនពេលកើតហេតុភ្លើង អគ្គិសនីបានដាច់ទាំងស្រុងទាំងព្រឹកមក ម្លេ៉ះ។ ដូច្នេះអគ្គិភ័យនេះសង្ស័យមានបញ្ហា ឬអ្វីផ្សេងដែលមិនមែនជាការផ្ទុះសេ្សចរន្ត អគ្គិសនី។

តាមសាក្សីបាននិយាយដែលថា នៅ មុនពេលអណ្តោតភ្លើងឆាបឆេះពេញបន្ទុក ចេញពីផ្ទះសំណាក់សួរច្បារដំរី របស់ជន ជាតិអាលឺម៉ង់គេឮសំឡេងផ្ទុះខ្លាំងហើយ ក៏ឆាបឆេះសន្ធោសន្ធៅឆ្លងរាលដាលទៅ ហាងនិងភោជនីយដ្ឋាន តូបឯទៀតជាប់ៗ គ្នានោះតែម្តង។

នៅពេលកើតហេតុភ្លាមៗនោះដែរគេ បានឃើញរថយន្តពន្លត់អគ្គិភ័យចេញពី ទីបញ្ជាការកងរាជអាវុធហត្ថខេត្តនិងស្នងការដ្ឋាននគរបាលខេត្តទៅជួយបាញ់ពន្លត់ តែដោយសារខ្យល់ហើយតូបនិងភោជនីយដ្ឋាន ផ្ទះសំណាក់ទាំងនេះសង់ពីឈើនិង ខ្លះទៀតប្រកស្បូវ ស្លឹកទើបធ្វើឲ្យពិបាក ក្នុងការពន្លត់បានទាន់ពេលវេលា ។

បើតាមមន្ត្រីនគរបាលមូលដ្ឋានបានឲ្យ ដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះសំណាក់ ភោជនីយដ្ឋានខ្យូសទាំងរបស់ជនបរទេស និងខ្មែរប្រមាណ៩កន្លែង តែចំនួនទ្រព្យ សម្បត្តិ សម្ភារខូចខាតនៅពុំទាន់កំណត់ បាននៅឡើយទេ ៕ ឆ្លាម សមុទ្រ + សំ វិច្ឆិកា

poipet petpoi dr 45 4 3 1 re


ចែករំលែក៖