ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តប៉ៃលិនបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្ស៥នាក់ និងវត្ថុតាង

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង០១និង១៥នាទី រំលងអធ្រាត្រ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ដោយក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិនស្នងការនគរបាលខេត្តប៉ៃលិនបានបញ្ជាឲ្យកម្លាំងផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀនឲ្យលោកអនុសេនីយ៍ទោអៀប វិសាល នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ០១កន្លែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ រួមនិងវត្ថុតាងម្សៅពណ៍សថ្លា (ICE) ចំនួន ០១កញ្ចប់ នៅចំណុចស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យមានឈ្មោះទី០១ឈ្មោះ សុខ រី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី០២ឈ្មោះឆុង ឆើត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ ទី០៣ឈ្មោះ ប៊ុន ដានី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរពេទ្យធ្មេញ ទី០៤- អោក លីដូ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបុគ្គលិកផ្ទះសំណាក់ និងទី០៥ ឈ្មោះ សាក់ រស្មី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ពាក់ព័ន្ធនឹងករណីបទល្មើសជួញដូរគ្រឿងញៀននេះ មន្ត្រីជំនាញនគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា នៅមុនពេលចុះបង្ក្រាបកន្លែងគ្រឿងញៀនកម្លាំងនគរបាលស្រាវជ្រាវបានចុះតាមដានមុខសញ្ញារបស់បុរស៥នាក់ខាងលើ ដែលកំពង់ធ្វើសកម្មទៅជិតផ្ទះជួលមួយកន្លែងនៅជិតផ្សារព្រំក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានបន្តថាក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ក្នុងចំណោមជនសង្ស័យទាំង៥នាក់ក្នុង៤នាក់សមត្តកិច្ចកំពង់តែឆែកឆេរ តែជនសង្ស័យម្នាក់ទៀតបាន បោះម្សៅពណ៍សថ្លា (ICE)ចំនួន១កញ្ចប់ថ្នាំញៀន ក្នុងករណីនេះសមត្តកិច្ចឃាត់ខ្លួនភាមៗ រួចក៏បញ្ជូនជនសង្ស័យទាំង៥នាក់ ទៅការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀននៃស្នងការខេត្តប៉ៃលិន ដើម្បីឲ្យសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនិតិវិធីច្បាប់៕ ស សារ៉េត

ase-2 ase ase-1


ចែករំលែក៖