ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់ ជួបប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានបានដឹកនាំគណ:ប្រតិភូ ក្រសួងបរិស្ថានចូលជួបប្រជុំជាមួយគណ:កម្មការផែនការវិនិយោគកសិកម្ម អភិ វឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណ:កម្មការទី៣) នៅវិមានរដ្ឋសភាដើម្បី រាយការណ៍និងបំភ្លឺអំពីការងារគ្រប់គ្រង សំរាមការការពារនិងអភិរក្សធនធានធម្ម ជាតិ។

នៅក្នុងជំនួបនោះគណៈកម្មការទី៣ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងលទ្ធផលការងារ របស់ក្រសួងបរិស្ថានលើវិស័យបរិស្ថាន និងធនធានធម្មជាតិ ហើយក៏បានលើក ឡើងនូវសំណួរមួយចំនួនពាក់ព័ន្ធនឹង បញ្ហាប្រឈមលើការងារគ្រប់គ្រងសំរាម សម្បទានដីសេដ្ឋកិច្ចការទប់ស្កាត់និង បង្ក្រាបបទល្មើសធនធានធម្មជាតិ។ ដោយ ឡែកលោករដ្ឋមន្ត្រីបានកោតសរសើរនិង វាយតម្លៃខ្ពស់លើរបៀបរបបការងារនិង កិច្ចសហការរវាងគណ:កម្មការទី៣នៃរដ្ឋ សភានឹងក្រសួងបរិស្ថានដើម្បីរួមគ្នាដោះ ស្រាយបញ្ហាប្រឈមនានាជូនសង្គមជាតិ ជាពិសេសការងារគ្រប់គ្រងបរិស្ថាននិង ធនធានធម្មជាតិ។

ទន្ទឹមនឹងនេះលោកបានមានប្រសាសន៍ ថា ស្មារតីសហការនេះនឹងបន្តជួយជំរុញលើកទឹកចិត្តដល់ក្រសួងបរិស្ថានក្នុងការ បំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបាន ជម្រាបជូនអង្គប្រជុំអំពីការផ្ទេរមុខងារនិងភារកិច្ចគ្រប់គ្រងសំរាមនិងការធ្វើប្រតិភូ កម្មការងារគ្រប់គ្រងធនធានធម្មជាតិនិងសហគមន៍តំបន់ការពារធម្មជាតិទៅរដ្ឋ បាលថ្នាក់ក្រោមជាតិ ការបែងចែកភារកិច្ចគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចនិងការងារអភិរក្សធនធានធម្មជាតិ(រវាងក្រសួងបរិស្ថាននឹងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ)ក៏ដូចជាការធ្វើកំណែទម្រង់និងការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារលើ វិស័យនេះ៕ ហេង សូរិយា

sre sre-1


ចែករំលែក៖