ព័ត៌មានទាន់ហេតុការណ៍៖

កម្មការនី៥៣នាក់នៅរោងចក្រ ស្បែកជើងឡុងលីតដួលសន្លប់ បន្ទាប់ពីមានក្លិនឆ្ងៀមផ្សែងឆេះជ័រសង្វាក់ផលិតកម្ម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង : កម្មការនីចំនួន៥៣នាក់ បានភ័យស្លន់ស្លោ និង បាដួលសន្លប់ជាបន្តបន្ទាប់ ដឹកយកទៅសង្រ្គោះ នៅក្លីនិកឯកជន ក្រោយពីមានក្លិន ឆ្ងៀមដោយសារឆេះជ័រស្បែកមួយនៃសង្វាក់ផលិតកម្ម។ ហេតុការណ៍នេះបានធ្វើអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទី នៅរោងចក្រដេរស្បែកជើង ឡុងលីត ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពកម្មការនីដែលបម្រើការនៅរោងចក្រនេះ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ពេលកំពុងបំពេញការងារនោះ គឺស្រាប់តែមានផ្សែងខ្មួលខ្មាញ់ និង មានក្លិនឆ្ងៀម នៅពេលនោះគេបានយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ ចំណែកកម្មការនី ដែលធ្វើការនៅទីនោះទាំអស់ មានការភ័យស្លន់ស្លោ និង ជ្រួលច្របល់ពេញកន្លែងធ្វើការ. បណ្តាលអោយ កម្មការនីម្នាក់បានដួលសន្លប់ ឃើញដូចនេះ កម្មការនីផ្សេងភ័យ និងអារម្មណ៍តក់ស្លុតផង ក៍ដួលសន្លប់បន្តបន្ទាប់តែម្តង ក្រោយពេលកើតហេតុកម្មការនីដែដួលសន្លប់ ត្រូវបានដឹកបញ្ជូនមកសង្រ្គោះនៅគ្លីនីកឯកជន ស្រុកកំពត្រឡាច ។

សម្ថកិច្ចបានអោយដឹងថា ករណីនេះដោយសារតែកម្មការនី ទើបមានការដួលសន្លប់បែបនេះ រហូតមកដល់ពេលនេះ កម្មការនីដែលរងគ្រោះបានធូស្បើយខ្លះហើយ ៕ ចន្ថា

as-3
as-1


ចែករំលែក៖