ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយរបស់ក្រុមហ៊ុនទ្រី ស៊ូ មុី បានបើកបុករះរ៉ឺម៉ក់ និងម៉ូតូ២គ្រឿង រួមទាំងបន្តបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ដឹកដីធន់ធំរបស់ក្រុមហ៊ុនទ្រី ស៊ូ មុី ដឹកជញ្ចូន បានបើកយ៉ាងលឿនទៅបុករះរ៉ម៉ក និងម៉ូតូ២គ្រឿង រួមទាំងបុករថយន្តហុីយ៉ាន់ដាមួយគ្រឿងទៀតដែលកំពុងបត់ឆ្លងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សធ្ងន់ធ្ងរ ។ ហេតុខាងលើបាននៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។

តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តបង្កម៉ាកហុីយ៉ាន់ដាយដឹកដីធន់ធំរបស់ក្រុមហ៊ុនទ្រី ស៊ូ មុី ដែលពាក់ស្លាកលេខភ្នំពេញ3D.1524 បើកបរដោយបុរសម្នាក់ទិសដៅពីត្បួងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នក៏បានជ្រុលទៅបុករះរ៉ម៉កមួយគ្រឿង ដែលបើកស្របគ្នា ហើយរ៉ម៉កនោះបានបន្តទៅបុកម៉ូតូ២គ្រឿងទៀតដែលធ្វើដំណើស្របទិសដូចគ្នា បណ្ដាលឲ្យដួលរាបលើគ្នារងការខូចខាត ។ ស្របពេលនោះមានរថយន្តហុីយ៉ាន់ដាមួយគ្រឿងទៀតដែលកំពុងបត់ឆ្លងផ្លូវកាត់ពីមុខរថយន្តបង្ក ធ្វើឲ្យរថយន្តបង្កទប់ចង្កូតមិនបានក៏បុកចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូកដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងសម្រួលចរាចរណ៍និងវាស់វែងយករថយន្តទាំង២គ្រឿងនិងរ៉ម៉ករួមនិងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងភាគីទាំងសងខាង ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ

ff se sse ww


ចែករំលែក៖