ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី៣៨នៃទិវាជ័យជំនះ៧មករា

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខាអនុប្រធានគណៈពង្រឹងចុះជួយខេត្តស្វាយរៀងនិងជាប្រធានគណៈពង្រឹងស្រុករមាសហែក បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី៣៨នៃទិវាជ័យជំនះ៧មករា នៅឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។

នាយឧត្តមសេនីយ៍អនុប្រធានគណៈពង្រឹងចុះជួយខេត្តស្វាយរៀង និងជាប្រធានគណៈពង្រឹងស្រុករមាសហែក បានថ្លែងក្នុងអង្គពិធីទៅកាន់បងប្អូនប្រជាពលរដ្ឋយ៉ាងដូច្នេះថា៖ ថ្ងៃ៧មករា គឺជាអាយុជីវិតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ៧មករា បានផ្តល់ជីវិត និងសិទ្ឋិសេរីភាពពេញលេញដល់ពលរដ្ឋ ជាមួយ និងឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូលអោយកាន់តែរីកចម្រើន។ នាយឧត្តមសេនីយ៍មានប្រសាសន៍ទៀតថា៖មានថ្ងៃ៧មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃនេះ។ពិសេសសូមអោយយុវជនជំនាន់ក្រោយដែលជាសសរទ្រូងនៃប្រទេសជាតិ ត្រូវចងចាំជាប្រវត្តិសាស្ត្រ ហើយរួមគ្នាការពារអោយបាននៅមរតកសុខសន្តិភាពនាពេលបច្ចុប្បន្នដែលយើងគ្រប់គ្នាកំពុងទទួលបាន និងរួមគ្នាកសាងប្រទេសជាតិយើងអោយរុងរឿងនិងសំបូរសប្បាយបន្តទៅទៀត។

នាយឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើរនិងក្រើនរំលឹកផងដែរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយទៅពិនិត្យឈ្មោះបោះឆ្នោតក្រែងមានករណីខុសឈ្មោះឬទិន័្នយជាដើម ដើម្បីងាយស្រួលអោយខាង(គ.ជ.ប)ធ្វើការកែសម្រួល។

លោកបន្ថែមថា៖ នៅក្នុងឱកាសខួបលើកទី ៣៨ នៃទិវាថ្ងៃជ័យជំនះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៧) លោកសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខ ចម្រើន ព្រមទាំងពុទ្ឋពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សុខ ខេមរា
img_5109 img_5110 img_5111

img_5108


ចែករំលែក៖