ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីមិទ្ទិញរំលឹកខួបលើកទី៣៨ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៧)

ចែករំលែក៖

សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហា សង្ឃរាជាធិបតី, សម្តេចព្រះសង្ឃរាជ, សម្តេចព្រះរាជាគណៈ និងព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ

សម្តេច, ឯកឧត្តម, លោកជំទាវ, លោក ស្រី អស់លោក, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ សមាជិក សមាជិកានៃអង្គមិទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា

ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យ ជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅ ងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវ ទំព័រសករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជា ធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ថ្ងៃនេះ គឺជាទិវាដ៏មហានក្ខត្តឫក្សដែលប្រជាជន កម្ពុជានៅទូទាំងប្រទេសចូលរួមដោយក្តី សោមនស្សរីករាយក្រៃលែង ប្រារព្ធខួបអនុ ស្សាវរីយ៍លើកទី៣៨ នៃទិវាជ័យជម្នះដ៏រុង រឿងនេះជាមួយនឹងមោទនភាពដ៏ថ្លៃថ្លា ចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាង ច្រើនដែលប្រជាជនយើងសម្រេចបានក្នុង រយៈពេល៣៨ឆ្នាំកន្លងមក រួមទាំងសមិទ្ធ ផលលើគ្រប់ចិស័យនៅក្នុងឆ្នាំ២០១៦ដែល ទើបតែឆ្លងផុតថ្មីៗនេះ ។

យើងប្រារព្ធពិធីដ៏ឱឡារិកនេះឡើយ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្យសាមគ្គីសង្គ្រោះជាតិ កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុង ការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត និងការពារការរស់ឡើង វិញរបស់កម្ពុជា ។ សូមសម្តែងនូវការដឹង គុណដ៏ជ្រាលជ្រៅចំពោះបណ្តាប្រទេសជា មិត្តជិតឆ្ងាយនិងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោកដែលបាន ជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះ បុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ ។ ព្រមជាមួយ នេះយើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខន្ធជនរួមជាតិ ជាង៣លាននាក់ដែលបានបាត់បង់ជីវិត ទៅយ៉ាងអាណោចអាធ័ម និងអយុត្តិធម៌ បំផុតនៅក្រោមរបបប្រល័យពូជសាសន៍ ហើយឧទ្ធិសបួងសួងសូមឲ្យដួងវិញ្ញាណ ក្ខន្ធរបស់លោកអ្នកទាំងអស់នោះបានទៅ កាន់សុគតិភពជារៀងដរាបទៅ ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះ បង្គំយើងខ្ញុំទាំងអស់គ្នាសូមសម្តែងគារវ ភក្តីភាពនិងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ។ សូមថ្វាយព្រះពរព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេច ព្រះវររាជមាតាជាតិសូមមានព្រះរាជសុខ ភាពបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះ បញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំុនៃ ប្រជារាស្រ្តខ្មែរគ្រប់ៗរូប និងបន្តដឹកនាំនាវា កម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាពដ៏រុង រឿងក្នុងឯករាជ្យ សន្តិភាព ឯកភាព អធិប តេយ្យភាព និងបូរណភាពទឹកដីដ៏ពេញ ពេញជានិច្ចនិរន្តរ៍ ។

អង្គមិទ្ទិញ និងជនរួមជាតិជាទីស្នេហា!

បច្ចុប្បន្នប្រជាជនកម្ពុជាបានរស់នៅ យ៉ាងសុខដុមរមនាក្នុងសន្តិភាព ហើយ កំពុងខិតខំបញ្ចេញអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីដើម្បីអភិវឌ្ឍ មាតុភូមិខ្លួនឲ្យកាន់តែរីកចម្រើនខ្លាំងក្លា និងរួមគ្នាលុបបំបាត់នូវរាល់ស្លាកស្នាមដ៏ ឈឺចាប់ ខ្លោចផ្សាបំផុតដែលសង្គ្រាមនិង របបប្រល័យពូជសាសន៍បានបន្សល់ទុក។ ពេលនេះទោះបីជាយើងកំពុងរស់នៅយ៉ាង សុខសាន្តក្តីក៏យើងមិនអាចភ្លេចបានឡើុយ នូវអតីតកាលដ៏ខ្មៅងងឹតបំផុតនៃមាតុភូមិ និងប្រជាជាតិយើងដែលត្រូវគ្របដណ្តប់ ដោយសង្គ្រាម និងឧក្រិដ្ឋកម្មយ៉ាសាហាវ យង់ឃ្នងត្រូវក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន ហើយត្រូវគេ រំលោភបំពានប្រមាថមាក់ងាយសព្វបែប យ៉ាង។ មហន្តរាយនិងសោកនាថកម្មដ៏ធំ ធេងដែលបានធ្លាក់សង្កត់មកលើប្រជាជន កម្ពុជានេះគឺផ្តើមឡើងដោយរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់ បរទេសដែលបង្កជាភ្លើងសង្គ្រាមឆាបឆេះ យ៉ាងសន្ធោសន្ធៅដុតបំផ្លាញទឹកដីមាតុ ភូមិយើង និងបានសម្លាប់អាយុជីវិតប្រជា ជនកម្ពុជា។ ប៉ុន្តែផ្ទុយទៅវិញបនក្បត់ ប៉ុល ពត បានប្លន់យកទាំងស្រុងនូវសមិទ្ធផល នៃជ័យជម្នះនេះបង្កើតឡើងរបបប្រល័យ ពូជសាសន៍ សម្លាប់រង្គាលប្រជាជនខ្លួន ឯង បំផ្លាញអ្វីៗគ្រប់យ៉ាងដែលជាតម្លៃ ស្មារតី និងសម្ភាររបស់ជាតិធ្វើឲ្យទឹកដីមាតុភូមិដែលឆេះខ្លោចដោយភ្លើងសង្គ្រាមទៅ ហើយនោះ ក្លាយទៅជាវាលពិឃាដយ៉ាង សាហាវឃោរឃៅបំផុត ។ ក្នុងរយៈពេល តែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពួកប៉ុល ពត បាន បំផ្លាញរចនាសម័ន្ធសង្គមជាតិឲ្យរលាយ ខ្ទេចខ្ទីដល់ឫសគល់ សិទ្ធិសេរីភាពដែលជា តម្លៃសារវ័ន្តរបស់មនុស្សត្រូវបានលុប បំបាត់ទាំងស្រុង ប្រជាជនជាង៣លាននាក់ ត្រូវបានសម្លាប់យ៉ាងអាណោចអាធ័ម។ ច្បាស់ណាស់ថា បើគ្មានការជួយសង្គ្រោះ ឲ្យទាន់ពេលវេលាទេនោះ ប្រជាជនកម្ពុជា នឹងបន្តកម្ទេចបង់ដោយគ្មានការជួយ សង្គ្រោះឲ្យទាន់ពេលវេលាទេនោះប្រជា ជនកម្ពុជានឹងត្រូវបន្តកម្ទេចបង់ដោយគ្មាន ទីបញ្ចប់ឡើយ ។

ស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃ គណបក្សប្រជាជនកម្ពុជាបានផ្តាច់ខ្លួន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានរួមគ្នាបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីប្រមូលកម្លាំងរបស់ប្រជាជាតិទាំង មូលធ្វើការតស៊ូសង្គ្រោះប្រទេសជាតិ និង បានអំពាវនាវរកការជួយឧបត្ថម្ភដ៏ធំធេង និងទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រ ចិត្តរៀតណាម រណសិរ្យសាមគ្គីសង្គ្រោះ ជាតិកម្ពុជាបានដឹកនាំប្រជាជនវាយរំលំ របបប្រល័យពូជសាសន៍ទទួលបានជ័យ ជម្នះដ៏ត្រចះត្រចង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ។ ជ័យជម្នះ៧មករាបានសង្គ្រោះ អាយុជីវិតប្រជាជនដែលនៅសេសដល់ បានទាន់ពេលវេលា បានដណ្តើមមកវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាជន បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និង សម្ភាររបស់ប្រជាជាតិខ្មែរដែលត្រូវបាន កសាងពូនផ្តុំរាប់ពាន់ឆ្នាំមកហើយនោះ បានរស់ឡើងវិញ និងបានរួមវិភាគទានដ៏ សកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មាន កម្លាំងណាអាចមកបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ ។

ក្រោយថ្ងៃរំដោះ ៧មករា យើងត្រូវស្តារ សេដ្ឋកិច្ច សង្គម និងជីវិភាពរស់នៅឡើង វិញពីលេខសូន្យ និងពីបាតដៃទទេ ក្នុង ស្ថានភាពប្រទេសមានសន្តិភាពផង និង មានសង្គ្រាមផង ហើយត្រូវទទួលរងនូវ ការហ៊ុមព័ទ្ធខាងសេដ្ឋកិច្ច និងឯកោខាង នយោបាយយ៉ាងអយុត្តិធម៌ថែមទៀតពី សំណាក់ប្រទេសមួយចំនួនដែលមានគោល បំណងនាំយករបបប្រល័យពូជសាសន៍ ត្រឡប់មកកម្ពុជាវិញ ។ ឧបសគ្គនិងការ លំបាកទាំងឡាយដែលរាំងស្កាត់មិនឲ្យ កម្ពុជាដើរទៅមុខនៅក្នុងដំណាក់កាល នោះមានទំហំធំធេងណាស់ដែលអាចទាញ កម្ពុជាឲ្យវិលត្រឡប់ទៅរកគ្រោះមហន្ត រាយជាថ្មីវិញបាន បើមិនអាចពុះពារជម្នះ បានទេនោះ ។ ប្រឈមនឹងរាល់ឧបសគ្គដ៏គ្រោះថ្នាក់បំផុតនេះគណបក្សប្រជាជន កម្ពុជា រណសិរ្ស និងរដ្ឋអំណាចនៃសាធា រណរដ្ឋប្រជាមានិតកម្ពុជាដែលត្រូវបាន បង្កើតឡើងភ្លាមក្រោយថ្ងៃរំដោះ ៧មករា បានជ្រោងទង់មហាសាមគ្គីការពារការរស់ ឡើងវិញរបស់ប្រជាជាតិ ពុះពារ ស្តារ កសាង និងការពារប្រទេសឲ្យគង់វង្ស ឋិត ថេរ និងឈានទៅមុខពីជ័យជម្នះមួយទៅ កាន់ជ័យជម្នះមួយទៀតជាបន្តបន្ទាប់ ។ អាស្រ័យហេតុនេះក្នុងរយៈពេលតែ១០ឆ្នាំ ក្រោយថ្ងៃជ័យជម្នះ៧មករា កម្ពុជាដែល ចេញដំណើរពីលេខសូន្យបានឈានមក ដល់ដំណាក់កាលពង្រឹងពង្រីកខ្លួនដែល បានបង្កបុព្វបទ និងលក្ខណសម្បត្តិចំា បាច់នានាឲ្យកម្ពុជាឈានចូលដំណាក់ កាល ថ្មីមួយទៀតជាប្រវត្តិសាស្ត្រគឺសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិ វឌ្ឍន៍ប្រកបដោយមោទនភាព ។

ឆ្លងកាត់រយៈពេល៣៨ឆ្នាំមកនេះផ្តើម ពីជ័យជម្នះ ៧មករា ប្រទេសកម្ពុជាបាន និងកំពុងឈានទៅមុខតាមទិសដៅក៏ត្រឹម ត្រូវស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជន និងដើរស្របជាមួយនិន្នការរួម ក្នុងតំបន់ក៏ដូចពិភពលោក ទោះបីជាត្រូវ ជួបនឹងភាពបត់បែនយ៉ាងច្រើនក្តី៖

-កម្ពុជាពីមុនដែលជាវាលពិឃាដជា តំបន់អសន្តិសុខ ជាចម្ការមីន ឥឡូវបាន ក្លាយទៅជាទឹកដីសន្តិភាព និងជាតំបន់ ទេសចរណ៍មួយប្រកបដោយប្រជាប្រិយ ភាពក្នុងតំបន់អាសុីអាគ្នេយ៍ដែលទទួលបាន ភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។

-កម្ពុជាពីមុនដែលតែងតែប្រើអាវុធដើម្បី ដណ្តើមអំណាចគ្នា ឥឡូវបានក្លាយទៅជា ប្រទេសមួយដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវ គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀង ទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដើម្បីឲ្យប្រជាពលរដ្ឋជ្រើស រើស និងជ្រើសតាំងតំណាងដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យ ដែលមានបូរណភាពទឹកដីពេញលេញ ហើយគោរពលើកតម្កើងសិទ្ធិ និងសេចក្តី ថ្លៃថ្នូររបស់មនុស្ស ។

-កម្ពុជាពីមុនដែលជាប្រទេសត្រូវទទួល រងការហ៊ុមព័ទ្ធ និងឯកោទាំងខាងសេដ្ឋកិច្ច និងនយោបាយ ឥឡូវនេះបានក្លាយទៅជា ប្រទេសមួយដែលកំពុងសមាហរណកម្ម ខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម័ន្ធ និង និម្មាបនកម្មតំបន់ និងពិភពលោក ហើយ កំពុងបំពេញតួនាទីយ៉ាងសកម្មដោយស្មើ សិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និង នៅលើឆាកអន្តរជាតិ ។

-កម្ពុជាពីមុនដែលជាប្រទេសអន់ ខ្សោយខាងសេដ្ឋកិច្ច និងគ្របដណ្តប់ដោយ ភាពក្រីក្រ មានអសន្តិសុខស្បៀង ឥឡូវ នេះបានក្លាយទៅជាប្រទេសនាំស្បៀង ចេញ ហើយស្ថិតនៅចំណាត់ថ្នាក់នៃ ប្រទេសដែលសម្រេចបានកំណើនសេដ្ឋ កិច្ចខ្ពស់ប្រកបដោយចីរភាព ក្នុងអត្រាជា មធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈ ពេលពីរទសវត្សចុងក្រោយនេះ ព្រមទាំង សម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុង ការកាត់បន្ថយភាពក្រីក្រក៏ដូចជាការកែ លម្អសូចនាករសង្គមសំខាន់ៗ ។

ទាំងអស់នេះគឺជាការផ្លាស់ប្តូរដ៏ធំធេង ជាប្រវត្តិសាស្ត្រដែលកើតចេញពីការដឹក នាំដ៏ត្រឹមត្រូវខាងនយោបាយប្រកបដោយ ឆន្ទៈប្តូរផ្តាច់, ការចូលរួមដ៏សកម្មរបស់ ប្រជាជនគ្រប់ៗរូបក្នុងការអនុវត្តនូវសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនដែលបង្កើតជាកម្លាំង មហាសាមគ្គីដើម្បីកសាង និងការពារមាតុ ភូមិ, ការលះបង់អស់ពីកម្លាំងកាយ កម្លាំង ចិត្តរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងកង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការ បម្រើជាតិ និងប្រជាជន, ការធ្វើសហប្រតិ បត្តិការរវាងចរន្តនយោបាយនានា និងពី គ្រប់មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គមដោយ ឈរលើឧត្តមប្រយោជន៍ជាតិ និងតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ព្រមទាំងការជួយឧបត្ថម្ភដ៏ស្មោះ សរពីសំណាក់បណ្តាប្រទេសជាមិត្តជិត ឆ្ងាយនិងសហគមន៍អន្តរជាតិ។ នេះជាកត្តា ធំៗនៃជ័យជម្នះ និងជាមេរៀនពិសោធន៍ ជាប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នា គប្បីយល់ដឹងឲ្យច្បាស់ និងចងចាំជារៀង ដរាបដើម្បីកុំឲ្យប្រវត្តិសាស្ត្រដ៏ជូរចត់អាច កើតឡើងជាថ្មីវិញបាននៅលើមាតុភូមិ យើង ។

អង្គមិទ្ទិញ និងជនរួមជាតិជាទីគោរព ស្នេហា !

ស្មារតីជ័យជម្នះ ៧មករា ស្ថិតស្ថេរ និង រស់រវើកជានិច្ចក្នុងដួងចិត្តរបស់ប្រជាជន កម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខ ទៀត ស្មារតី ៧មករា ជាពន្លឺបង្ហាញផ្លូវយើង ឲ្យឆ្លងកាត់នូវគ្រប់ឧបសគ្គ និងការលំបាក នានាឆ្ពោះទៅរកជ័យជម្នះគ្មានទីបញ្ចប់ ស្មារតី ៧មករា ជាស្មារតីសន្តិភាព និងការ រូបរួមជាតិ ជាស្មារតីធ្វើម្ចាស់ប្រទេសរបស់ ប្រជាជនយើង ។ ស្មារតី៧មករា ជាស្មារតី របស់ប្រជាជាតិខ្មែរ ដោយពុំមានបែងចែក និន្នាការនយោបាយណាមួយឡើយ ទាំង អ្នកបានឆ្លងកាត់របបប្រល័យពូជសាសន៍ ទាំងយុវជនជំនាន់ក្រោយដែលមិនបានឆ្លង កាត់ផ្ទាល់នូវរបបដ៏សាហាវឃោរឃៅនេះ។ មានតែអ្នកចង់ឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញ និងអ្នកដែលចង់ប្រើ ប្រាស់កម្ពុជាសម្រេចគោលបំណងអាក្រក់ របស់ខ្លួនដោយពុំគិតដល់អាយុជីវិតរបស់ ប្រជាជនកម្ពុជាប៉ុណ្ណោះដែលប្រឆាំងនឹង ជ័យជម្នះ៧មករា ។

ពេលនេះប្រជាជនកម្ពុជាកំពុងឈាន ចូលឆ្នាំ២០១៧ ដែលជាឆ្នាំទី៤ នៃការអនុ វត្ត “កម្មវិធីនយោបាយ” និង “យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣” របស់រាជ រដ្ឋាភិបាលសម្រាប់នីតិកាលទី៥ នៃរដ្ឋ សភាជាមួយនឹងក្តីសោមនស្សរីករាយ ចំពោះសមិទ្ធផលគ្រប់វិស័យដែលសម្រេច បានក្នុងឆ្នាំ២០១៦កន្លងទៅ៖

-ខឿនការពារប្រទេស និងសន្តិសុខជាតិ កាន់តែត្រូវបានពង្រឹងដែលបានលើក កម្ពស់សមត្ថភាពនៃកិច្ចការពារជាតិ ការពារ អធិបតេយ្យ និងបូរណភាពទឹកដីនៃមាតុ ភូមិ ធានាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ភាពសុខដុមរមនារបស់ប្រជាជន ។ តាម រយៈនេះបានផ្តល់ភាពអនុគ្រោះដល់ការ ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុ បក្ស ដែលបានដើរទន្ទឹមនឹងការអនុវត្តនីតិ រដ្ឋ។ បណ្តាគណបក្សនយោបាយរួមទាំង គណបក្សដែលទើបបង្កើតថ្មី បណ្តាសមា គម និងអង្គការមិនមែនរដ្ឋាភិបាល ព្រម ទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ កំពុងធ្វើសកម្មភាពដោយសេរី ។ ស្ថាប័ន នានារបស់ជាតិ និងរដ្ឋបាលសាធារណៈ នៅគ្រប់ថ្នាក់ កំពុងខិតខំអនុវត្តការងារ របស់ខ្លួន ដែលបានធានាដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ព្រមទាំងដំណើរការនៃ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ ការចុះ ឈ្មោះបោះឆ្នោតក្រោមការចាត់តាំងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយ ជោគជ័យ ដែលបានទទួលនូវការសាទរពី សាធារណមតិជាតិ និងអន្តរជាតិ ។ ខ្ញុំសូម យកឱកាសនេះសម្តែងនូវការគោរពដល់ ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបាន អនុវត្តសិទ្ធិដ៏ថ្លៃថ្លារបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវ ដោយបានអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោតក្នុងភាពជាម្ចាស់វាសនា របស់ប្រទេសជាតិ ហើយសូមអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូបដែលបានចុះឈ្មោះបោះឆ្នោតរួចហើយទៅពិនិត្យបញ្ជីឈ្មោះដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទផ្សាយឲ្យទាន់ពេលវេលាដើម្បី ធានាសិទ្ធិក្នុងការបោះឆ្នោតរបស់បងប្អូន។

-ការអនុវត្តកម្មវិធីកំណែទម្រង់នានា កំពុងត្រូវបានជំរុញក្នុងឆន្ទៈមុតស្រួចប្រកប ដោយផ្លែផ្កាដែលបានលើកកម្ពស់អភិបាល កិច្ចល្អដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព ។ ជាពិសេសកំណែទម្រង់នៅ រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងថ្នាក់ឃុំ សង្កាត់បានទទួលការគាំទ្រ និងការចូលរួម យ៉ាងទូលំទូលាយពីប្រជាជនគ្រប់មជ្ឈដ្ឋាន និងពីសហគមន៍អន្តរជាតិ។ ឆ្លងតាមដំណើរ ការអនុវត្តកំណែទម្រង់ធនធានហិរញ្ញវត្ថុដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលឃុំ សង្កាត់ មានកំណើន១២ដងបើគិតពីឆ្នាំ២០០២ មកដល់ឆ្នាំ២០១៦ ។ គួបផ្សំនឹងការកៀរ គរធនធានពីដៃគូអភិវឌ្ឍន៍ សង្គមសុីវិល សប្បុរសជន និងការចូលរួមពីសហគមន៍ មូលដ្ឋានបានធ្វើឲ្យរដ្ឋបាលឃុំ សង្កាត់ កាន់តែពង្រីកបាននូវលទ្ធភាពក្នុងការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍហេដ្ឋា រចនាសម័ន្ធជនបទរាប់ពាន់គម្រោងក្នុង១ ឆ្នាំៗដូចជា ការសាងសង់ផ្លូវជនបទ, ស្ពាន, អណ្តូងទឹក, ស្រះទឹក, ប្រព័ន្ធធារាសាស្ត្រ ខ្នាតតូច, សាលារៀន, ប៉ុស្តិ៍សុខភាព និង ការផ្តល់សេវាសង្គមផ្សេងៗ។

-ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ២០១៦ កម្ពុជាធានាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងល្អប្រសើរ ក្នុងនោះអតិផរណារក្សាបានក្នុងកម្រិត ទាបជាង៥ភាគរយ និងអត្រាប្តូរប្រាក់មាន ស្ថិរភាព ។ កំណើនសេដ្ឋកិច្ចសម្រេចបាន ក្នុងរង្វង់៧ភាគរយ ដូចការព្យាករពីដើមឆ្នាំ ក្នុងនោះវិស័យឧស្សាហកម្មមានកំណើន ១១,៤ភាគរយ, វិស័យសេវាកម្មមាន កំណើន៦,៧ភាគរយ និងវិស័យកសិកម្ម មានកំណើនល្អជាងឆ្នាំមុន ។ ផលិតផល សរុបក្នុងស្រុកជាមធ្យមសម្រាប់មនុស្ស ម្នាក់ៗកើនពី៧៦០ដុល្លារអាមេរិកក្នុងឆ្នាំ ២០០៨ ដល់១.២១៥ដុល្លារអាមេរិកក្នុង ឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៦ បានបន្ត កើនដល់ជាង១.៣០០ដុល្លារអាមេរិកដែលធ្វើឲ្យកម្ពុជាបានឆ្លងផុតពីចំណាត់ថ្នាក់ជាប្រទេសចំណូលទាបក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតទាប ហើយកំពុងខិត ខំសម្រេចឲ្យបាននូវទស្សនវិស័យធំៗនៃ ការអភិវឌ្ឍរបស់ខ្លួនបន្តទៀត ។ សន្ទុះរីក ចម្រើនដ៏ខ្លាំងនេះបានបង្ហាញច្បាស់ក្នុង ភាពរស់រវើកនៃជីវភាពសង្គមលើគ្រប់ វិស័យបច្ចុប្បន្ននេះ។ សម្រាប់ឆ្នាំ២០១៧ តាមការព្យាករ ទោះបីជាមានបញ្ហាប្រឈម មួយចំនួនទាំងកក្តាខាងក្រៅ ទាំងកក្តាខាង ក្នុងក្តីក៏កម្ពុជានឹងនៅតែធានាបាននូវស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច និងសម្រេចបានកំណើន ក្នុងរង្វង់៧ភាគរយបន្តទៀត។ ស្ថានភាព ដ៏ល្អនេះកំពុងពង្រឹងនិងពង្រីកថែមទៀត នូវកាលានុវត្តភាពសម្រាប់ធុរកិច្ច ពាណិជ្ជ កម្ម និងការវិនិយោគនៅកម្ពុជា ។

គួរកត់សម្គាល់ថា ទន្ទឹមនឹងកំណើន ផលិតស្រូវរបស់ប្រជាកសិករ ស្ថានភាព ទីផ្សារអង្ករកាន់តែមានការប្រកួតប្រជែង ខ្លាំងដែលធ្វើឲ្យយើងជួបនឹងបញ្ហាតម្លៃ ស្រូវ ។ កន្លងមកនេះយើងបានខិតខំដោះ ស្រាយបញ្ហាតាមមធ្យោបាយជាច្រើន ដើម្បីរក្សាស្ថិរភាពថ្លៃស្រូវ ។ ខ្ញុំសូមសម្តែង ការកោតសរសើរចំពោះមន្ត្រីរាជការ ពាណិជ្ជ ករ និងប្រជាពលរដ្ឋដែលបានឆ្លើយតបទៅ នឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលជំរុញ ចលនាទិញស្រូវដើម្បីដោះស្រាយបញ្ហា លំបាករបស់ប្រជាកសិករ ។ ក្នុងឱកាស ដែលប្រជាកសិករកំពុងតែប្រមូលទុកដាក់ ផលស្រូវនោះ រាជរដ្ឋាភិបាលនឹងបន្តប្រឹង ប្រែងពេញទំហឹងដើម្បីការពារផលប្រយោជន៍ របស់បងប្អូន។ ចំពោះបងប្អូនអាជីវករលក់ ដូរនៅតាមផ្សារដែលស្ថិតនៅលើទីតាំងដី របស់រដ្ឋ រាជរដ្ឋាភិបាលបានសម្រេចឲ្យបង ប្អូនអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និង អាស្រ័យផលទៅកូន ឬអ្នកដទៃបានដោយ មិនមានកំណត់អាណត្តិឡើយ ហើយនៅ ពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានសម្រេច លុបការបង់ភាសុី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាម កញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំង ប្រទេស។ ជាមួយគ្នានេះរាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់បៀវត្សមូលដ្ឋាន ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ១២ភាគរយក្នុងឆ្នាំ២០១៧នេះ និងឈាន ទៅសម្រេចគោលដៅជាង១លានរៀល នៅឆ្នាំ២០១៨ ព្រមទាំងដំឡើងរបបប្រាក់ សោធននិវត្តន៍។ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងស្បែកជើងត្រូវបានដំឡើងពី ១៤០ដុល្លារ ដល់១៥៣ដុល្លារ ក្នុងមួយខែ ដែលចាប់ផ្តើមអនុវត្តពីខែមករា ឆ្នាំ២០១៧ នេះ ដូច្នេះបើរាប់បញ្ចូលប្រាក់អត្ថប្រយោជន៍ រួមទាំងប្រាក់បន្ថែមផ្សេងៗទៀត កម្មករ និយោជិតទទួលបានពី១៧០ ទៅ១៨១ ដុល្លារអាមេរិកក្នុងមួយខែរ ។

លទ្ធផលដែលសម្រេចបានទាំងនេះ ឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជ រដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និង លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជា ជន ព្រមទាំងកែលម្អសេវាសាធារណៈ ផ្តល់ជូនប្រជាពលជនឲ្យមានភាពកាន់តែ ប្រសើរឡើង ។

អង្គមិទ្ទិញ និងជនរួមជាតិជាគោរព ស្នេហា!

៣៨ឆ្នាំកន្លងមកនេះគឺ៣៨ឆ្នាំនៃសាមគ្គី ភាព វីរភាព និងជ័យជម្នះ។ ដោយប្រកាន់ ខ្ជាប់នូវស្មារតី៧មករា និងផ្អែកលើបណ្តា សមិទ្ធផលដ៏វិសេសវិសាលដែលយើង សម្រេចបានកន្លងមក យើងទាំងអស់គ្នានឹង បន្តធ្វើដំណើរទៅមុខទៀតប្រកបដោយក្តី សង្ឃឹម និងភាពជឿជាក់ចំពោះអនាគតដ៏ រុងរឿងរបស់មាតុភូមិ និងប្រជាជាតិយើង។ យើងបានពុះពារឆ្លងកាត់រួចមកហើយនូវ ឧបសគ្គធំៗគ្រប់បែបយ៉ាង គ្មានឧបសគ្គ ណាដែលធំលើសពីនេះទៀតទេ ហើយ យើងក៏បានឃើញនូវកម្លាំងដ៏ធំធេងរបស់ ប្រជាជាតិយើងដើម្បីធ្វើម្ចាស់លើជោគ វាសនារបស់ខ្លួនផងដែរ។ ទៅមុខទៀត គ្មានឧបសគ្គអាចមករារាំងមិនឲ្យសម្រេច បំណងប្រាថ្នារបស់យើងបានឡើយឲ្យតែ ប្រជាជាតិយើងមានការរួបរួមគ្នា ហើយ បន្តធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវដូចបច្ចុប្បន្ន។ ក្នុងស្មារតីនេះយើងទាំងអស់គ្នាប្រឆាំង ដាច់ខាតនូវរាល់សកម្មភាពប្រទូស្តរាយ ទោះបីចេញពីប្រភពណាក៏ដោយដែល អាចធ្វើឲ្យខ្មែរបែកបាក់គ្នាជាថ្មីទៀត ដោយ ប្រកាន់ខ្ជាប់នូវស្មារតីបង្រួបបង្រួមជាតិ, គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស, ខិតខំសម្រេប សម្រួលដោះស្រាយនូវទស្សនៈខុសៗគ្នា ក្នុងសង្គមដោយភាពអត់ធ្មត់ យោគយល់ អធ្យាស្រ័យគ្នា និងអហិង្សា និងឈរលើ មូលដ្ឋាន គោរពអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។

គណបក្សប្រជាជនកម្ពុជាការពារដាច់ខាតឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារ រដ្ឋធម្មនុញ្ញ របបរាជានិយម និងរាល់សមិទ្ធ ផលរបស់សង្គមជាតិ ជាពិសេសថែរក្សា សន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំ ឥតរង្គោះរង្គើរ ដែលជាកត្តាសារវ័ន្តដើម្បី ធានាដល់ដំណើរការរីកចម្រើននៃលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ធានាការ អភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌និង ធានានូវជីវភាពរស់នៅដ៏សុខសាន្តរបស់ ប្រជាជន ។

យើងប្រឆាំងនឹងសកម្មភាពណាមួយពី ខាងក្រៅ ដែលព្យាយាមដាក់ការកៀប សង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាឲ្យធ្វើ តាមឆន្ទៈរបស់ខ្លួននៅក្រោមហេតុផល ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលជា ការជ្រៀតជ្រែកមកលើសមត្ថកិច្ចរបស់រដ្ឋ អធិបតេយ្យមួយ បំពានលើគោលការណ៍ ជាសកល ។ កម្ពុជាមិនអាចទទួលយក ការគាបសង្កត់ ឬការជ្រៀតជ្រែកណាមួយ បានឡើយ ជាពិសេសការប៉ុនប៉ងពីខាង ក្រៅដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរតាមរយៈ បដិវត្តន៍ពណ៌ ផ្ទុយពីគោលការណ៍នៃលទ្ធិ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលការប៉ុន ប៉ងបែបនេះបាននិងកំពុងបង្កជម្លោះផ្ទៃ ក្នុង អស្ថិរភាព អសន្តិសុខ សង្គ្រាម ទុក្ខ វេទនា ការរត់ភៀសខ្លួន និងការបាត់បង់ ជីវិតប្រជាជនស្លូតត្រង់រាប់សែនលាននាក់ យ៉ាងអយុត្តិធម៌បំផុតនៅក្នុងប្រទេសមួយ ចំនួនដែលរកទីបញ្ចប់មិនឃើញ ។

គណបក្សប្រជាជនកម្ពុជាជំរុញការអនុ វត្តនូវយុទ្ធនាការដើម្បីប្រយុទ្ធ និងបង្ក្រាប ចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ, គ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការ ទន្ទ្រានយកដីធ្លីខុសច្បាប់, បទល្មើស នេសាទខុសច្បាប់, អាជីវកម្មរ៉ែខុសច្បាប់, អាជីវកម្មខ្សាច់ខុសច្បាប់ និងការដាក់កុង ត្រូលយកលុយខុសច្បាប់។ ជនដែលប្រព្រឹត្ត ល្មើសត្រូវតែទទួលទោសតាមច្បាប់ ។

យើងបន្តជំរុញការអនុវត្តកំណែទម្រង់ រដ្ឋដ៏សុីជម្រៅលើគ្រប់វិស័យ និងការប្រឆាំង អំពើពុករលួយដោយឆន្ទៈមោះមុត ក្នុងនោះ រួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ សំដៅបង្កើនការផ្ទេរមុខងារ និង ធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅថ្នាក់ឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌ ដើម្បីបង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែកៀក នឹងប្រជាជន និងកាន់តែឆ្លើយតបតម្រូវការ របស់ប្រជាជន ។

គណបក្សប្រជាជនកម្ពុជាបន្តអនុវត្ត យ៉ាងស្មោះសរនូវវប្បធម៌សន្ទនាជាមួយ គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា និងព្រឹទ្ធសភាតាមគោលការណ៍នៃលទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ។ ការមិនស្មោះត្រង់ ការប្រើពាក្យសម្តីអសុរោះ វាយប្រហារគ្នា និងញុះញង់បង្កបញ្ឆេះឲ្យ មានការគុំកួនចងកំហឹងនឹងគ្នា គឺមិនអាច រក្សាអាយុជីវិតនៃវប្បធម៌សន្ទនាបានឡើយ មិនតែប៉ុណ្ណោះវានឹងបំផ្លាញនូវឯកភាព ជាតិរបស់យើង។ ព្រមជាមួយនេះគណ បក្សយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិ បត្តិការជាមួយបណ្តាគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និង មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គមដើម្បីថែ រក្សានិងពង្រីករាល់សមិទ្ធផលនៃសង្គម ជាតិ រួមគ្នាដោះស្រាយសេចក្តីត្រូវការ របស់ប្រជាជន ពង្រឹងបរិយាកាសសុខក្សេម ក្សាន្តក្នុងសង្គម រួមទាំងបរិយាកាសនយោ បាយសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ ឲ្យបានល្អ ដែលជាកត្តាសំខាន់ចាំបាច់ដើម្បីធានាឲ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅ

ដោយសេរី និងយុត្តិធម៌ដោយគោរពអនុវត្ត យ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា និងក្រម សីលធម៌សម្រាប់ការបោះឆ្នោត ។

ក្នុងឱកាសដ៏មហោឡារិកនេះ ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និង រូបខ្ញុំផ្ទាល់សូមសម្តែងការគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់ ការគាំទ្រយ៉ាងរឹងមាំចំពោះការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល ៣៨ឆ្នាំកន្លងមកនេះ ធ្វើឲ្យគណបក្សអាច បំពេញបេសកកម្មបានដោយជោគជ័យ ក្នុងការបម្រើមាតុភូមិ ។ គណបក្សនឹងបន្ត ប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់ ខ្លួនឲ្យសម្រេចបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យ ព្រមទាំងជំរុញអនុវត្តនូវ វិធានការ គោលនយោបាយកែលម្អលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យ កាន់តែប្រសើរឡើង ។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា បងប្អូនជន រួមជាតិនៅគ្រប់ទិសទីបន្តគាំទ្រចំពោះការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្រេចទាំងស្រុងនូវបំណងប្រាថ្នារបស់ ជនរួមជាតិ កសាងប្រទេសកម្ពុជាមួយឯក រាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិត និងវឌ្ឍនភាពសង្គម ។

ក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរ គុណជាអនេកប្បការចំពោះបណ្តាប្រទេស ជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងអង្គការ អន្តរជាតិដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់បុព្វហេតុដ៏យុត្តិធ៌របស់ប្រជាជនកម្ពុជា បន្តពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាមួយព្រះរាជាណាចក្រកម្ពុជា ។

ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ ប្រគេនពរ សម្តេចអគ្គ មហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ ព្រះេថរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោក ជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមា ជិក សមាជិកាអង្គមិទ្ទិញ ជនរួមជាតិទាំង អស់សូមបានប្រកបពុទ្ធទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាត ឡើយ ៕

សូមអរព្រះគុណ! សូមអរគុណ!

ws

1 3 ss


ចែករំលែក៖