ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ក់ ពេជ្ជរិទ្ធ : អាជ្ញាធរមូលដ្ឋានត្រូវបម្រើប្រជាពលរដ្ឋដោយពិតប្រាកដកុំធ្វើបាបប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល: ថ្លែងជាថ្មីម្តងទៀតក្នុងន័យដាស់តឿនក្រើនរំលឹកដល់ដល់អាជ្ញាធរដែនដី និងក្រុមការងារគណបក្សប្រជាជនចុះជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានលោក ម៉ក់ ពេជ្ជរឹទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ , ឃុំគគីរ , ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានធ្វើការណែនាំអោយមន្ត្រីក្រុមការងារចុះជួយមូលដ្ឋាននិងអាជ្ញាធរដែនដី ត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋដោយពិតប្រាកដ កុំធ្វើបាបប្រជាពលរដ្ឋ កុំមើលងាយអ្នកក្រ ព្រោះសិទ្ធិសេរីភាពមានស្មើៗគ្នា ត្រូវដាក់ខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ ។

ប្រសាសន៍ដាស់តឿនក្រើនរំលឹកជាថ្មីនេះធ្វើលើកឡើងនៅគ្រាដែលលោកប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំដីឥដ្ឋកាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោកអ៊ូ ឈាង អភិបាលស្រុកនិងជាប្រធានគណៈកម្មធិការគណបក្សប្រជាជនស្រុក , លោកសោម ស៉ិន អភិបាលរងស្រុក រួមជាមួយសមាជិក-សមាជិការគណបក្សជិត១០០០នាក់ ដើម្បីធ្វើការបោះឆ្នោតស្ទង់មតិសមាសភាពក្រុមប្រឹក្សាឃុំចំនួន២៤រូបតែបោះឆ្នោតយកតែ១១រូបប៉ុណ្ណោះសម្រាប់អាណត្តិទី៤របស់ក្រុមប្រឹក្សាឃុំ ។

ថ្លែងក្នុងពេលបិទសន្និបាទ លោក ម៉ក់ ពេជ្ជរឹទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ , ឃុំគគីរ , ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានមានប្រសាសន៍ដូច្នេះថា ដើម្បីឈានទៅដណ្តើមបានជ័យជំនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះក្រុមការងារចុះជួយតាមមូលដ្ឋាននិងអាជ្ញាធរដែនដីត្រូវធ្វើតែអំពើល្អជាមួយប្រជាពលរដ្ឋចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ ហើយយើងជាអ្នកបំរើប្រជាពលរដ្ឋដោយពិតប្រាកដ ដោះស្រាយសំណូមពរនិងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដូចជាប្រជាពលរដ្ឋចង់បានទឹកស្អាតប្រើប្រាស់ ចង់បានបណ្តាញអគ្គិសនី ចង់បានផ្លូវ ចង់បានអណ្តូងទឹក ចង់បានបង្គន់អនាម័យ ចង់បានសង្កសីប្រក់ផ្ទះ យើងត្រូវតែដោះស្រាយនូវរាល់ទុក្ខលំបាករបស់គាត់ បើធ្វើមិនបានទេនោះគឺមិនមែនជាមន្ត្រីក្រុមការងាររបស់គណបក្ស ប្រជាជនចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឡើយ ។

លោកប្រធានក្រុមការងារបន្តថា កន្លងមកប្រជាពលរដ្ឋមិនបានដើរចេញពីគណបក្សប្រជាជននោះទេ តែដោយសារមន្ត្រីនៅមូលដ្ឋានមួយចំនួនធ្វើបាបប្រជាពលរដ្ឋមិនយកចិត្តទុកដាក់និងបំរើប្រជាពលរដ្ឋដោយពិតប្រាកដទើបពួកគាត់ដើរចេញ ដូច្នេះយើងត្រូវគិតគូឡើងវិញ បើយើងធ្វើបាបប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋមិនបាច់ឈរឈ្មោះអោយប្រជាពលរដ្ឋបោះឆ្នោតអោយនោះទេ ដឹងខ្លួនឯងហើយ ចំណែកប្រជាពលរដ្ឋវិញឥឡូវនេះចេះណាស់ព្រោះជាសម័យបច្ចេកវិទ្យាទំនើបមិនអាចបោកប្រាស់គាត់បានទៀតទេ គាត់ដឹងថាអ្នកណាធ្វើអ្នកណាមិនធ្វើហើយ ។

យើងមានថ្ងៃនេះ គឺដោយសារថ្ងៃជ័យជំនៈ៧ មករា ដែលគណបក្សប្រជា ជនកម្ពុជាបានវាយរំដោះប្រទេសជាតិអោយរួចផុតពីរបស់ខ្មែរក្រហម រួចផុតពីសង្គ្រាម មានសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់ស័យ ដូច្នេះប្រជាពលរដ្ឋគាត់ដឹងហើយ តែអ្វីដែលសំខាន់នោះកុំលាបពណ៍គ្នា ចោទប្រកាន់គ្នាថាគណបក្សនេះ គណបក្សនោះអោយសោះ ត្រូវគិតថាយើងជាប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ។

នៅក្នុងកម្មវិធីសន្និបាត បោះឆ្នោតស្ទងមតិសមាសភាពសមាជិកក្រុមប្រឹក្សាឃុំនេះដែរ លោកម៉ក់ ពេជ្ជរឹទ្ធ ប្រធានក្រុមការ ងារបញ្ជាក់បន្ថែមថា ហឹបដាក់សន្លឹកឆ្នោត និងយកទៅរក្សាទុកនៅបន្ទប់សម្ងាត់រួចហើយទើបបង្កើតគណៈកម្មាការត្រូវពិនិត្យសន្លឹកឆ្នោតដោយសុក្រិត្យ បើប្រជាពលរដ្ឋបោះឆ្នោតអោយបុគ្គល”ក” គឺត្រូវតែដាក់បុគ្គល”ក” មិនអាចដាក់បុគ្គល”ខ”មកជុំនួសបាននោះទេ ដើម្បីឈាន ទៅដណ្តើមជ័យជំនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានាពេលខាងមុខ ៕ សណ្តោស

img-20170108-wa0007

img-20170108-wa0008

img-20170108-wa0009img-20170108-wa0012

img-20170108-wa0014

img-20170108-wa0011


ចែករំលែក៖