ខេត្តរតនគិរី៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង២ នឹង៣០នាទីនាទីរសៀល ក្រុមចម្រុះខ័ណ្ឌសីម៉ា កម្ពុជា នឹងវៀតណាមបានចុះទៅនឹងវាស់វែងបង្គោលមុំទិសលេខ29/4 ឡើងវិញ ស្ថិតនៅភូមិភិ ឃុំសេសាន្ថ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
យោងតាមរបាយការណ៍ពីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ការចុះវាស់វែងឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីកងវិស្វកកម្មបានធ្វើផ្លូវប៉ះកន្លងទៅថ្មីៗនេះដែលមានសមាសភាពចូលរួមក្នុងការវាស់វែងមាន ចំនួន១៨នាក់ ក្នុងនោះភាគីកម្ពុជា ៨នាក់ ដឹកនាំដោយលោក ណែម ប៉ូរា ប្រធានក្រុម នឹងភាគីវៀតណាម១០នាក់ ដឹកនាំដោយលោក ដាម ឌឹកទន់ ប្រធានក្រុមប្រចាំខេត្តយ៉ាឡាយ ៕ វុទ្ធឦសាន