ព័ត៌មានទាន់ហេតុការណ៍៖

មានសន្តិភាព និងការអភិវឌ្ឍន៍ គឺបានមកពីថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា

ចែករំលែក៖

 

ខេត្តប៉ៃលិន៖ ប្រសាស៍ខាងលើ ជាការលើកឡើងរបស់ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងឪកាសបិទ ការប្រកួតកីឡាបាលទាត់មិត្តភាព អបអរសាទរ ខួបលើកទី៣៨ ទិវាថ្ងៃ ៧ មករា ១៩៧៩ – ៧ មករា ២០១៧ លើទីលានវាលស្មៅ សប្បនិមិត្មសួនរីករាយ នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ពិធីបិទការប្រកួត និងទទូលពាននេះដែរ ស្ថិតក្រោមអធិបតីភាពលោក កើត សុធា អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពី ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត ,លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ,លោកឧត្តមសេនីយ៏ទោ ជីម ចំណាន ម្ចាស់សណ្ឋាគារ សួនរីករាយ , លោកឧត្តមសេនីយ៏ត្រី ជា ចាន់ឌិន ស្នងការនគរបាល ខេត្តប៉ៃលិន ព្រមទាំងលោកប្រធាន/អនុប្រធានមន្ទីរ ជុំវិញខេត្ត បងប្អូនក្រុមកីឡាករ ,ប្រជាពល រដ្ឋយ៉ាងច្រើនកុះករ ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជននិងកីឡា បានឲ្យដឹងថា៖នេះជាលើកទី១ហើយ នៅក្នុងខេត្តប៉ៃលិន ក្នុងប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានទេពីមុនមក ហើយក៏ជាមោទណភាពណាស់ ដែលមាន លោកអភិបាលខេត្ត ចូលរួមជាគណៈអធិបតី នៅថ្ងៃបិទការប្រកួតកីឡាបាលទាត់មិត្តភាព អបអរសាទរ ខួបលើកទី៣៨ ទិវាថ្ងៃ ៧ មករា ១៩៧៩ – ៧ មករា ២០១៧ នេះ ។

លោកប្រធានមន្ទីរ បានបន្តថា៖ការប្រកួតកីឡាបាលទាត់នាពេលនេះ អាចប្រព្រិត្តទៅបានដោយការសហការរវាងមន្ទីរអប់រំ យុវជន និងកីឡា និងម្ចាស់សណ្ឋាគារសួនរីករាយ ដោយមានក្រុមកីឡាករចំនួន៨ក្រុមចូលរួម ក្នុងនោះមាន ក្រុមកីឡាករមកពីសាលាខេត្តប៉ៃលិន ,ក្រុមកីឡាករមក ពីមន្ទីរកសិកម្មខេត្ត ,ក្រុមកីឡាករមកពីមន្ទីរដែនដីនគររូបនីយកម្ម សំណងនិងសុរិយោដី ,ក្រុមកីឡាករមកពីមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ,ក្រុមកីឡាករមកពីស្នងការនគរបាលខេត្ត ,ក្រុមកីឡាករមកពីមន្ទីរសុខាភិបាលខេត្ត ,ក្រុមកីឡាករមកពីតំបន់ប្រតិបិត្តការសឹងរងខេត្ត និងក្រុមកីឡាករមកពីត្បូងពេជ្រប៉ៃលិន ។

លោកបន្តទៀតថា៖ ក្នុងប្រកួតគឺយើងមានរយៈពេល២ថ្ងៃពេញ ជាការប្រកួតជម្រោះ អ្នកចាញ់ចប់ ហើយអ្នកឈ្នះ ត្រួវប្រកួតជាមួយអ្នកជាឈ្នះ ក្នុងការប្រកួតនេះដែរ យើងឃើញក្រុមកីឡាករទាំងអស់ បានរក្សានូវសីលធម៏ដ៏ថ្លៃថ្នូរ មានការសាមគ្គីភាពជាបងជាប្អូន បានក្លាយជាមិត្តភាព ភាតរភាពនៅក្នុងខេត្តប៉ៃលិន ជាមួយគ្នានេះដែរយើងបានរកឃើញក្រុមកីឡាករ ដែលមានចំណាត់ថ្នាក់លេខ១ ,លេខ២,និងលេខ៣ ហើយ ដោយចំណាតថ្នាក់លេខ១បានទៅលើក្រុមកីឡាករតំបន់បិត្កការសឹងរងខត្តប៉ៃលិន ,ចំណាត់ថ្នាក់លេខ២បានទៅលើក្រុមកីឡាករមន្ទីរដែនដីខេត្ត និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកីឡាករមកពីស្នងការនគរបាលខេត្តប៉ៃលិនផងដែរ ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ជីម ចំណាន តំណាងក្រុមកីឡាករ ដែលទទូលបានចំណាត់
ថ្នាក់លេខ១ បានឡើងមានមតិចូលរួមត្រេកអរសាទរ ដោយខេត្តប៉ៃលិន មានការសាមគ្គីភាពជាបងជា ប្អូន ក្នុងការប្រកួតកីឡានាពេលនេះ ហើយនេះជាលើកទី១ ដែលខេត្តប៉ៃលិន មានការប្រកួតកីឡាបាលទាត់ ដើម្បអបអសាទរខួបលើកទី៣៨ ថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ – ៧ មករា ២០១៧ ហើយការលេងកីឡាគឺយើងជៀសឆ្ងាយពីគ្រឿងញៀនផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានប្រសាសន៏លើកឡើងថា៖ ថ្ងៃនេះជាថ្ងៃ៧ មករា ហើយក៏ជាថ្ងៃរំលឹកខួបលើកទី៣៨នៃថ្ងៃជ័យជំនះ៧ មករា ១៩៧៩ – ៧ មករា២០១៧ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាយើង ។

បើមិនមានថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នោះទេ យើងក៏មិនបានមានការប្រកួតកីឡាបាលទាត់មិត្តភាពនៅថ្ងៃនេះដែរ ហើយនេះជាលើកទី១ ដែលខេត្តប៉ៃលិន មានការប្រកួតកីឡាបាលទាត់មិត្តភាព រវាងមន្ទីរ ស្ថាប័ននានាៗ ជុំវិញខេត្ត ប្រការនេះបង្ហាញឲ្យឃើញថាកាន់តែច្បាស់ ដែលបងប្អូនក្រុមកីឡាករទាំងអស់ចេះសាមគ្គីគ្នា ជាបង ជាប្អួន ក្នុងនាមយើងជាខ្មែរតែមួយ ។ ជាងនេះទៅទៀត ការលេងកីឡា គឺដើម្បីសុខភាពខ្លូនយើងផង និងលើកស្ទួយវិស័យកីឡានៅខេត្តយើងផងដែរ កន្លងមកយើងឃើញថាក្រុមកីឡាការនីយើង បានទទូលចំណាត់លេខ១ ដែលចូលរួមប្រកួតថ្នាក់ជាតិលើកទី១ ហើយជាមោទណភាពមួយសម្រាប់ខេត្តប៉ៃលិន ។

លោកអភិបាលខេត្ត មានប្រសាសន៏បន្តថា៖ ដូច្នោះប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏ លើគ្រប់វិស័យបាន គឺដោយសារថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយអ្នកដែលប្រឆាំងថ្ងៃ៧មករាគឺ បានន័យចង់ឲ្យរបបប្រល័យ ពូជសាស្ត្រវិលត្រឡប់មកកម្ពុជាវិញ ។

ជាចុងក្រោយនៃការបិទការប្រកួតកីឡាបាលទាត់អបអសាទរខួបលើកទី៣៨ ថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ – ៧ មករា ២០១៧ ឯកឧត្តម កើត សុធា អភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំមន្ទីរទាំងអស់ លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងក្រុមកីឡាករ អ្នកដែលចូលរួម ត្រូវថែរក្សាសន្តិភាពនិងសមិទ្ធផលដ៏ធំធេញជាច្រើន ដែលកើតឡើងក្រោយថ្ងៃ៧មករា ហើយបើចង់ថែរក្សាសន្តិភាព និងនាំមកនូវការរីកចម្រើនដូចសព្វថ្ងៃនេះ គឺត្រូវតែបន្តបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា៕ ស សារ៉េត

img-20170108-wa0030 img-20170108-wa0029 img-20170108-wa0028 img-20170108-wa0027 img-20170108-wa0026 img-20170108-wa0025 img-20170108-wa0024 img-20170108-wa0023 img-20170108-wa0022 img-20170108-wa0021 img-20170108-wa0020


ចែករំលែក៖