ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់នៅឃុំត្រើយស្លា

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាជួញ ដូរគ្រឿងញៀនដ៏សកម្ម២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាបង្រ្កាបចាប់ខ្លួនបាន កាលាវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចកំពង់ចម្លងព្រែកតាឯក ស្ថិតក្នុងភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ។ ក្នុងប្រតិបត្តិការបង្រ្កាបដែរ សមត្ថកិច្ចនគរបាលបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៣កញ្ចប់ធំ ។

លោកអនុសេនីយ៍ឯក ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយ ស្លាបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ផល ប៉េង សៀ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ។

លោកនាយបានបន្តថា នៅថ្ងៃទី ០៧ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១០និង១០នាទីដោយទទួលបានពត័មានពីប្រជាពលរដ្ឋល្អ ថាមានករណីជួញដូរគ្រឿងញៀននៅចំណុចកំពង់ចម្លងព្រែកតាឯក ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានឃ្លាំចាំមើល ក៏បានប្រទះឃើញជនសង្ស័យចំនួន០២នាក់កំពុងជិះទូក មួយមកពីត្រើយខាងលិច រួចមកឈប់នៅកំពង់ចម្លងព្រែកតាឯក ។

បន្ទាប់មកជនង្ស័យម្នាក់បានកាន់កន្រ្តក់សំរាប់ដាក់មាន់ ដើរឡើងពីទូកសំដៅទៅផ្លូវ លេខ១១០ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលក៌បានធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនចំនួន ០៣កញ្ចប់ធំនៅក្នុងកន្ត្រក់សំរាប់ដាក់មាន់ដែលជនសង្ស័យកំពង់កាន់ ។ រួចធ្វើការនាំខ្លួនជនសង្ស័យរួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីសាកសួរ
រីជនសង្ស័យម្នាក់ទៀត ដែលនៅលើទូកបានបើកទូកគេចខ្លួនបាត់។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ផលប៉េងសៀ បានសារភាពថា ខ្លួនបានយកគ្រឿងញៀនពីឈ្មោះ ជាង ភេទប្រុស អាយុ៥០ឆ្នាំ នៅ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ដើម្បីទៅលក់ អោយមនុស្សម្នាក់ ដែលមិនស្គាល់ឈ្មោះនៅ ឃុំត្រើយស្លា ក្នុងតម្លៃ ០៣កញ្ចប់ធំក្នុងតម្លៃ ១លានរៀល ។ បន្ទាប់មកបានបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី ៕ ស្អាងជ័យ

img_1337 img_1338


ចែករំលែក៖