ខេត្តកំពង់ចាម ៖ បុរសចំណាស់ម្នាក់ព្រោះតែខ្វះខាតជីវភាពបានទៅស៊ីឈ្នួលចាំចម្ការឲ្យគេ តែអកុសលបានលង់ទឹក ស្រះស្លាប់ក្នុងខណៈដែលគាត់ចុះមុជទឹកនៅវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី៨ ខែ មករា ឆ្នាំ២០១៧ នៅចំណុចស្រះទឹក ទួលពន្លៃ ស្ថិតក្នុងភូមិព្រែកព្រះអង្គ ឃុំ ព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក ប៉ាក ជាតិ អធិការនគរបាល ស្រុកស្ទឹងត្រង់បានឲ្យដឹងថា សពជនរង គ្រោះឈ្មោះ អៀម ចាន់ ភេទប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅក្នុងភូមិតាមើង ឃុំទួល ព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានស្រង់ចេញពីស្រះទឹកបន្ទាប់ពី ប្រជាពលរដ្ឋប្រទះឃើញស្បែកជើងផ្ទាត់ មួយគូនៅក្បែរស្រះនោះ។
តាមការពិនិត្យធ្វើកោសល្យវិច័យបរស់សមត្ថកិច្ចជំនាញទៅលើសពបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អៀម ចាន់ ពិតជា ស្លាប់ដោយសារលង់ទឹកប្រាកដមែនពុំមានពាក់ព័ន្ធរឿងឃាតកម្មអ្វីឡើយ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀម ចាន់ បានមកស៊ីឈ្នួលចាំចម្ការនៅចំណុចកើតហេតុ។ នៅមុនពេលមានករណីនេះគេ ឃើញបុរសឈ្មោះ អៀម ចាន់ ផឹកស្រាស្រវឹង ហើយចុះមុឃទឹកស្រះ តែមិនឃើញត្រឡប់ មកវិញ ទើបនាំគ្នាទៅមើលឃើញស្បែក ជើងផ្ទាត់នៅលើមាត់ស្រះក៏ចុះរាវប្រទះឃើញសពជនរងគ្រោះស្លាប់ទៅហើយ៕ ហេង នរិន្ទ