ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍អ៊ាវ ចំរើន៖ នគរបាលជាអ្នកបម្រើប្រជាពលរដ្ឋ ដូច្នេះត្រូវរកសុខជូនម្ចាស់

ចែករំលែក៖

ខេត្តកណ្ដាលៈ មន្ត្រីនគរបាលគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដូច្នេះនគរបាលទាំងអស់ត្រូវរិះរកវិធីសាស្រ្តយ៉ាងណា ដើម្បីស្វែងរកសុខជូនប្រជាពលរដ្ឋឲ្យពួកគាត់រស់នៅសុខស្រួលក្នុងគ្រួសារមិនមានការភ័យខ្លាច ។ ទាំងអស់នេះគឺជាប្រសាសន៍របស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ថ្លែងទៅកាន់មន្រ្ដីនគរបាលស្រុកលើកដែក និងនគរបាលស្រុកកៀនស្វាយ ក្នុងឱកាសលោកឧត្ដមសេនីយ៍ស្នងការអញ្ជើញបើកវេទិកាសាធារណៈរវាងថ្នាក់ដឹកនាំស្នងការនគរបាលខេត្ដ ជាមួយនគរបាល នៃអធិការដ្ឋាននគរបាលស្រុក ក្រោមប្រធានបទ “ស្វែងរកសុខជូនប្រជាពលរដ្ឋ” កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ។

វិទិកាសាធារណៈនេះដែរមានការចូលរួមពី លោកស្នងការរងនគរបាលខេត្ដ ,អភិបាលរងស្រុក ,នាយ-នាយរងការិយាល័យជំនាញខេត្ដ ,អធិការ-អធិការរងនគរបាលស្រុក ,មេបញ្ជាការមូលដ្ឋានកងរាជអាវុធស្រុក ,មេបញ្ជាការសឹករងស្រុក ,លោក-លោកស្រីមេឃុំ ,នាយ-នាយរងផ្នែក ,នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងមន្រ្ដីនគរបាលច្រើនរូបទៀត។ គួរំឮកថា វេទិកាសាធារណៈនេះត្រូវបានបើកជាបន្តបន្ទាប់រួចមកហើយ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ,ស្រុកពញាឮ ,ស្រុកខ្សាច់កណ្តាល ,ស្រុកល្វាឯម ។

លោកអធិការនគរបាលស្រុកលើកដែក និងស្រុកកៀនស្វាយ បានឡើងបង្ហាញពីរបាយការណ៍លទ្ធផលបង្រ្កាបបទល្មើស និងលើកឡើងបញ្ហាប្រឈមមួយចំនួនដែលកើតមានពេលបំពេញការងារក្នុងមូលដ្ឋាន ។ ក្រោយពីស្ដាប់ការលើកឡើងរបស់អធិការនគរបាលស្រុករួចមក លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានអនុញ្ញាតិឲ្យលោក-លោកស្រីមេឃុំ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ក៏ដូចជាមន្រ្ដីនគរបាលទាំងអស់ មានមតិលើកឡើងពីបញ្ហាប្រឈមពេលចុះបំពេញការងារក្នុងមូលដ្ឋាននិងសំណូមពរផ្សេងៗទៀត ដើម្បីទទួលយកដោះស្រាយ ។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងទៅកាន់មន្រ្ដីនគរបាលទាំងអស់យ៉ាងដូច្នេះថា ដើម្បីស្វែងរកសុខជូនប្រជាពលរដ្ឋ មន្រ្ដីនគរបាលទាំងអស់ត្រូវឧស្សាហ៍ចុះជួបជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ សាកសួរសុខទុក្ខ និងសួររកកង្វល់នៅក្នុងចិត្ដរបស់ពួកគាត់យកមកដោះស្រាយភ្លាមៗ ។ ក្រៅពីសួររកកង្វល់នៅក្នុងចិត្ដ មន្រ្ដីនគរបាលទាំងអស់ត្រូវសួរពួកគាត់មានឯកសារប្រើប្រាស់ដូចជា៖ សៀវភៅគ្រួសារ ,សៀវភៅស្នាក់នៅ ,អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ…។ល។ ក្នុងករណីពួកគាត់មិនទាន់មានប្រើប្រាស់ ត្រូវធ្វើជូនពួកគាត់ភ្លាម បន្ទាប់ពីធ្វើរួចត្រូវដឹកជញ្ជូនយកទៅជូនពួកគាត់ដល់លំនៅដ្ឋានដោយមិនយកប្រាក់។ ពេលដែលប្រជាពលរដ្ឋមានទំនុកចិត្តមកលើនគរបាល រឿងអ្វីក៏ពួកគាត់ហ៊ាននិយាយប្រាប់នគរបាលដែរ ។ ព័ត៌មានពីប្រជាពលរដ្ឋធ្វើឲ្យនគរបាលងាយស្រួលបំពេញ ការងារភារៈកិច្ចនៅក្នុងមូលដ្ឋានដូចជាទប់ស្កាត់និងបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗទៀត ៕ស្អាងជ័យ

se-6

se-1 se-2 se-3 se-4 se-5
unnamed-1 unnamed-2 unnamed


ចែករំលែក៖