ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជួនខ្លួនជនសង្ស័យចំនួន៩នាក់ ពាក់ពន្ធ័ការចែកចាយ និងរក្សាទុកគ្រឿងញៀន ទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីសាកសួរ ។
លោក ស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធទទួលផែនមន្ទីរស្រាវជ្រាវ និងយុត្តិធម៌បានអោយដឹងថា ចុះបង្ក្រាបអ្នកចែកចាយ និងរក្សាទុកសារធាតុញៀន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត កំលាំងបានឃាត់ខ្លួនបានជនសង្ស័យចែកចាយ និងរក្សាទុកនូវសារធាតុញៀន9នាក់ ក្នុងនោះ ស្រី4នាក់នៅកន្លែងផ្សេងៗពីគ្នា នៃស្រុកស្វាយជ្រំ ព្រមទាំងចាប់យកវត្ថុតាង។
លោកបន្តថា ការចុះបង្ក្រាបគឿងញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ការចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ កំលាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបាន៩នាក់ៈ
ទី ១-ឈ្មោះ ចក់ កូឡាប ភេទស្រី អាយុ30ឆ្នាំ រស់ភូមិអង្គឬស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថ្នាំញៀនចំនួន24កញ្ចប់ ។
២ ឈ្មោះ សំ អានវិចិត្រ ភេទប្រុស អាយុ20ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងថ្នាំញៀនចំនួន2កញ្ចប់ ។
៣ ឈ្មោះ សូ សារិន ភេទប្រុសអាយុ19ឆ្នាំមុខរបរសិស្សរស់នៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងថ្នាំញៀនចំនួន2កញ្ចប់ ។
៤ ឈ្មោះ សុខ ផានិត្យ ភេទប្រុស អាយុ17ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃឆ្លាក់ សង្កាតស្វាយរៀង ក្រុងស្វាយរៀង ថ្នាំ2កញ្ចក់។
៥ ឈ្មោះ សុខ កុសល្យ ភេទប្រុស អាយុ15ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងថ្នាំ1កញ្ចប់។
៦ ឈ្មោះ សំ សូនី ភេទប្រុស អាយុ16ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ខេត្តស្វាយរៀងថ្នាំ1កញ្ចប់។
៧ ឈ្មោះ គឹម លក្ខិណា ភេទស្រី រស់នៅភូមិអង្គឬស្សី ឃុំស្វាយធំ ។
៨ ឈ្មោះ សុខ អឿន ភេទស្រី រស់នៅភូមិអង្គឬស្សី ឃុំស្វាយធំ និង
៩-ឈ្មោះ ហឹម វឿន ភេទស្រី រស់នៅភូមិអង្គឬស្សី ឃុំស្វាយធំ។
វត្ថុតាងរួមមានថ្នាំញៀន៣២កញ្ចប់ ១៤កញ្ចប់ធំ និង១៨កញ្ចប់តូច ម៉ូតូ៣គ្រឿងទូរសព្ទ១១គ្រឿង និងប្រាក់មួយចំនួនផងដែរ ៕ យឹម សុថាន