ព័ត៌មានទាន់ហេតុការណ៍៖

សកម្មជន១រូបគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យត្រូវនគរបាលឃាត់សួរនាំ

ចែករំលែក៖

ខេត្តរតនគិរី៖ កាលពីវេលាម៉ោង៣នឹង១១នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ អធិការដ្ឋាននគរបាលស្រុកអូរជុំបានធ្វើការបញ្ឈប់សកម្មភាពចាក់ឧឃ្ឃោសនស័ព្ទបំពងសំលេងឃោសនានយោបាយដោយខុសច្បាប់។

យោងតាមរបាយការណ៍ពីនគរបាលស្រុកអូរជុំបានឲ្យដឹងថា របស់សកម្មជនមួយរូបនៃគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានឈ្មោះ សៀង ពិសិដ្ឋ ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរមាន ទីលំនៅបច្ចុប្បន្ន ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយនគរបាលបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាជាលាយលក្ខអក្សរឲ្យបញ្ឈប់សកម្មភាពខាងលើនេះរង់ចាំដល់ពេលច្បាប់កំណត់ និងមានការអនុញ្ញាតិពីគ,ជ,បជាមុនសិន ៕ វុទ្ធឦសាន

img-20170111-wa0032 img-20170111-wa0033


ចែករំលែក៖