ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខចុះចាប់អ្នកតាមចាប់ម៉ូយដាក់រថយន្តតាក់សុីតាមផ្លូវសហព័ន្ធរុស្ស៊ី៨នាក់

ចែករំលែក៖

 

ភ្នំពេញ៖ អ្នករត់ចាប់មូយដាក់រថយន្តតាក់សុីតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ចំនួន៨នាក់ ដែលបង្ករភាពរញ៉េរញ៉ៃធ្វើអោយបាត់សណ្តាប់ធ្នាប់សារធារណៈនោះត្រូវអាជ្ញាធរខណ្ឌនិងកំលាំងសមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួនយកមកធ្វើកិច្ចសន្យានិងអប់រំ។កាលពីព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានអោយដឹងថាការចុះចាប់ក្រុមអ្នករត់ចាប់ម៉ូយដាក់រថយន្តតាក់សុីនៅតាមផ្លូវសហព័ន្ធរុស្សីនេះគឺដោយមានការប្រជុំឯកភាពពីលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានអោយលោកដឹកនាំកំលាំងចុះចាប់អ្នកទាំងអស់នេះយកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីថ្ងៃក្រោយកុំអោយពួកគាត់ដេញចាប់អ្នកដំណើរដាក់រថយន្តបែបអានាធិបតេយ្យតទៅទៀត។

លោក ម៉ក់ ហុង បន្តទៀតថា ផ្លូវសហព័ន្ធរុស្សីនេះ គឺជាផ្លូវសំខាន់ដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ហើយលោកថានិងបន្តចុះចាប់ទាំអ្នករត់ចាប់ម៉ូយនិងម្ចាស់រថយន្តតាក់សុីណា ដែលឈប់ដាក់ម៉ូយនៅតាមផ្លូវលើនេះអោយអស់។

អ្នកដែលត្រូវឃាត់ខ្លួនទាំង៨នាក់នោះ ទី១ឈ្មោះ ផុន សុគន្ធ ភេទប្រុស ទី២ឈ្មោះ ប៉េង សុណា ទី៣ឈ្មោះ សំ រ៉ុង ទី៤ឈ្មោះ សឿង ណែន ទី៥ឈ្មោះ សៀក សឿង ទី៦ ឈ្មោះ ផាត់ អូន ទី៧ឈ្មោះ សែម រ៉ានុត និងទី៨ឈ្មោះ ញើត ឧត្តម។

ក្រោយមកសមត្ថកិច្ចបានសហការខាងជំុនាញផ្នែកធ្វើតេស្តិ៍រកសារធាតុញៀន ក្នុងនោះអ្នកមានសារធាតុចំនួន៤នាក់ផងដែរ។ ដោយលែកអ្នកដែលគ្មានសារធាតុញៀនសមត្ថកិច្ចបានអប់រំអោយត្រឡប់ទៅផ្ទះវិញ៕ តុង សីហា

img-20170111-wa0020 img-20170111-wa0021 img-20170111-wa0022 img-20170111-wa0023 img-20170111-wa0024


ចែករំលែក៖