ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ឃុំ​ខ្លួន​កីឡា​ករ​ប្រដាល់​ម្នាក់​ដែល​ប្រទូស្ត​កេរ្តិ៍​នាងក្រមុំ​អាយុ​១៦ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌច្បារអំពៅ បញ្ជាក់ថា កីឡាករប្រដាល់ក្លិបសុភានូមានជ័យម្នាក់ ដែលស្រវឹងទឹកត្នោតជូរទៅប្រទូស្តកេរ្តិ៍នាងក្រមុំអាយុ១៦ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៖៣០រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ជួលស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះ ឌីន ឆៃណា ភេទប្រុស អាយុ២៥ឆ្នាំ ជាកីឡាករប្រដាល់នៅក្លិបសុភានូមានជ័យ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើត នៅស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះ អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ ស្ថិតនៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ម្ដាយជនរងគ្រោះឈ្មោះ អុីន រ៉ន អាយុ ៤៣ឆ្នាំ មុខរបរជាបុគ្គលិកអនាម័យក្រុម ហ៊ុនមួយបានប្រាប់ថា មុនពេលកើតហេតុកូនស្រីគាត់ដេកនៅផ្ទះជួលខាងលើជាមួយ ប្អូនស្រី៣នាក់ទៀត។ ក្រោយមកស្រាប់តែជនសង្ស័យជាកីឡាករប្រដាល់បានចូលទៅដេកឱបកូនស្រីច្បងរបស់គាត់ តែនាង មិនបានចាប់អារម្មរណ៍ទេ ទាល់តែពេល ភ្ញាក់ដឹងខ្លួនឡើងទៅបត់ជើងតូចមើលទៅមិនមែនបងប្អូនក៏ស្ទុះចេញស្រែកផ្អើលឆោឡោ ហើយកូនស្រីរត់ទៅគោះទ្វារបន្ទប់ គាត់ទើបគាត់ដឹង ហើយទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ទៅចាប់ជនសង្ស័យ ដែលជាកីឡាករស្នាក់នៅក្នុងក្លិបសុភានូមានជ័យ ស្ថិតនៅក្នុងភូមិជាមួយគ្នា ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យជាកីឡាករ ប្រដាល់សេរីហ្វឹកហាត់នៅក្លិបសុភានូមានជ័យឡើងប្រកួតបានចំនួន១០ដងក្នុងនោះឈ្នះ៨ដង និងចាញ់២ដង។ មុនពេលកើតហេតុជនសង្ស័យបានទៅផឹកទឹកត្នោតជូរជាមួយមិត្តភក្តិ និងឪពុកមារបស់ជនរង គ្រោះសរុបទាំងអស់គ្នា៣នាក់អង្គុយផឹកនៅផ្ទះមិត្តភក្តិនៅក្បែរផ្ទះជនរងគ្រោះ ដោយផឹកទឹកត្នោតជូអស់២០លីត្ររហូតស្រវឹងជោកជាំ ហើយស្រាប់តែបាត់ឪពុកមារបស់ជនរងគ្រោះដែលអង្គុយជាមួយគ្នានោះ ទើបរូបគេដើររកក៏ចូលច្រឡំផ្ទះរបស់ជនរងគ្រោះ។ ពេលនោះជនសង្ស័យដើរ ចូលទៅស្រែកហៅឪពុកមា របស់ជនរង គ្រោះ តែអត់មានអ្នកឆ្លើយ ក៏ចូលទៅដេកឱបជនរងគ្រោះដែលកំពុងដេកជាមួយប្អូន៣នាក់។ លុះពេលជនរងគ្រោះដឹងខ្លួនក៏ស្រែកជេរ និងយករឿងហេតុប្រាប់ម្តាយ ហើយម្តាយក៏ប្ដឹងនគរបាលប៉ុស្តិ៍ឲ្យឃាត់ខ្លួនតែម្តង ។

ក្រោយពីសមត្ថកិច្ចហៅជនសង្ស័យទៅសួរនាំ ជនសង្ស័យបានសារភាព ដូចការចោទប្រកាន់ពិតប្រាកដមែន៕ ចេស្តា

img-20170111-wa0030 img-20170111-wa0029


ចែករំលែក៖