ព័ត៌មានទាន់ហេតុការណ៍៖

ខេត្ត២បន្តបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួនសរុបជនសង្ស័យ១៦នាក់

ចែករំលែក៖

ខេត្តបាត់ដំបង-បន្ទាយមានជ័យ៖ ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថាកំពុងមមាញឹកបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀន គ្រាដែលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសបាននិងកំពុងអនុវត្តយ៉ាងខ្លាំងក្លារយៈពេលចំនួន១១ថ្ងៃមកហើយនោះ។

ក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀននៃខេត្តទាំង២ជាប់ព្រំដែនកម្ពុជា-ថៃកម្លាំងនគរបាលបានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនសរុប១៦នាក់ ទៅលើ២ករណីផ្សេងគ្នាក្នុងខេត្តបាត់ដំបងនិងបន្ទាយមានជ័យនោះ។

ករណីទី១,កម្លាំងនគរបាលក្រុមបង្ការបង្រ្កាបនិងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការនិងកម្លាំងនគរបាលក្រុងបាត់ដំបង អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បានឆ្មក់ចូលបង្រ្កាបទីតាំងបើកហាងខារ៉ាអូខេមួយកន្លែង យីហោដឺសោន ហ្វាមីលី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលគេសង្ស័យហាងខារ៉ាអូរខេនោះ បានបើកឱ្យមានលួចលាក់ ការកែច្នៃ លក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅទីនោះ។

ប្រតិបត្តិការនោះដែរកម្លាំងនគរបាលបានបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី៦នាក់។ឆែកឆេរដកហូតបានវត្ថុតាងថ្នាំញៀននិង ធាតុផ្សំកែច្នៃគ្រឿងញៀនមួយចំនួនរួមមានៈ ថ្នាំញៀនប្រភេទកេតាមីនចំនួន៣កូនថង់ ស្មើនិងទម្ងន់០.៨៨ក្រាម ឧបករណ៍ពុម្ពសម្រាប់កែច្នៃគ្រឿងញៀនអ៊ិចស្ត្រាស៊ីចំនួន២គ្រឿង, ថ្នាំអំពូល diazepam ចំនួន២អំពូល,ថ្នាំគ្រាប់zepam ចំនួន១៦បន្ទះ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៦នាក់នោះហើយ ។ កម្លាំងនគរបាលធ្វើការសាកសួរតាមជំនាញ រកឃើញជនសង្ស័យម្នាក់ដែលជាតារ៉ាបង្ហាញម៉ូត និងជាអ្នកចំរៀង មិនសូវល្បីឈ្មោះម្នាក់ ឈ្មោះ ថៃ រតនៈពិទូ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអូរប្ញស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាអ្នកជំនាញខាងកែច្នៃប្រភេទគ្រឿងញៀនខាងលើ សម្រាប់ដាក់លាយផ្សំជាមួយស្រាបៀរ និងស្រាបារាំង សម្រាប់ឱ្យស្រីផឹកៗ ក្រោយពីស្រីៗផឹករួចហើយមានអារម្មណ៍ផ្លូវភេទតែម្តង។ជនសង្ស័យរូបនោះសមត្ថកិច្ចក៏បាន ឱ្យធ្វើតម្រាប់ឡើងវិញ នៃរបៀបការកែច្នៃធាតុផ្សំផលិតជាថ្នាំញៀនឱ្យស្រីៗផឹក ដើម្បីឱ្យមានចំណង់ផ្លូវភេទនោះ។

ពាក់ព័ន្ធនិងករណីនេះគេចាត់ទុកជាលើកដំបូងហើយសម្រាប់ខេត្តបាត់ដំបងដែលគេរកឃើញថាជនសង្ស័យចេះកែច្នៃជាគ្រឿងញៀនគេហៅថាថ្នាំសំរើប សម្រាប់ស្រីៗផឹក។គេមិនដឹងថា នារីរងគ្រោះប៉ុន្មាននាក់នោះទេ ដែលបានសាកល្បងធ្លាក់ខ្លួន ប្រើប្រាស់ថ្នាំសំរើបបែបនោះដែលជាការកែច្នៃរបស់ជនសង្ស័យតារាបង្ហាញម៉ូតនិងជាអ្នករឿងរូបនោះ។ពាក់ព័ន្ធនិងករណីនេះសមត្ថកិច្ចក៏បានអំពាវនាវឱ្យនារីៗដែលដើរលេងចូលក្លឺបកំសាន្ត និងតាមហាងខារ៉ាអូខា ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបញ្ហានេះ។ ជនសង្ស័យគ្រឿងញៀនទាំង៦នាក់នោះក្រោយពីកម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសួរនាំរួចហើយ ពួកគេសមត្ថកិច្ចគ្រោងនិងបញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។ចំណែកទីតាំងហាងខារ៉ាអូខេយីហោ ដឺសោន ហ្វាមីលី ក៏ត្រូវបានតុលាការបញ្ជាឱ្យសមត្ថកិច្ចបិទបញ្ឆប់អាជីវកម្មនោះហើយ។

ដោយឡែកករណីទី២, កម្លាំងនគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ិត អៀតអធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការមានរយៈពេល១យប់ ទល់ភ្លឺ ចូលឆ្មក់បង្រ្កាបឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន១០នាក់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយសាលាបឋមសិក្សាសែសិន ដែលជាតំបន់ស្មុគស្មាញដោយគ្រឿងញៀន ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនwyចំនួន៤៧គ្រាប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។ក្នុងចំណោមជនសង្ស័យគ្រឿងញៀនទាំង១០នាក់នោះមាន៩នាក់ជាអ្នកប្រើប្រាស់គ្រឿងញៀន ចំណែកម្នាក់ជាមុខសញ្ញាលក់ចែកចាយថ្នាំញៀន មានឈ្មោះ គឹម សាន ភេទស្រី អាយុ៣៣ឆ្នាំ គ្មានមុខរបរពិតប្រាដ រស់នៅភូមិ សង្កាត់ខាងលើ។

សូមបញ្ជាក់ថាប្តី ស្រ្តីសង្ស័យរូបនេះដែរ បច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនិងបទល្មើស គ្រឿងញៀននេះផងដែរ។ ជនសង្ស័យគ្រឿងញៀនទាំង១០នាក់បច្ចុប្បន្នកំពុងស្ថិតក្នុងការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីរងចាំបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តយកទៅចាត់ការតាមនីតិវិធីច្បាប់៕ សំ វិច្ឆិកា
img_1641 img_1644 img_1739 img_1740 img_1747 img_1749 img_1750 img_1752 img_1753 img_1754 img_1756 img_1759 img_1761 img_1762 img_1763 img_1766 img_1805 img_1861 img_1862 img_1863 img_1864


ចែករំលែក៖