ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលមើល​ពស់ថ្លាន់​ញី-ឈ្មោល២ក្បាលធំៗនៅក្រោមស្ពានស្ទឹងមានជ័យស្ទើស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ អ្នកធ្វើដំណើរជាច្រើនពេលមកដល់ស្ពានអាកាសស្ទឹងមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បាននាំគ្នាឈប់យានយន្តចោមរោមមើលពស់ថ្លាន់ញីឈ្មោលមួយគូ កំពុងលូនប្រឡែងគ្នាកាត់ទឹកសម្អុយក្រោមស្ពានស្ទើរស្ទះចរាចរណ៍។ពេលនោះកម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យជាច្រើននាក់បានចំណាយពេលជាច្រើនម៉ោងទើបចាប់បានពស់ថ្លាន់ទាំងពីរក្បាលនាវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ មករា ឆ្នាំ២០១៧ ។

មន្រ្តីសាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ពស់ថ្លាន់ទាំង២ក្បាលនេះធំៗប៉ុនកំភួនជើងហើយក្រោយពីចាប់បានយកទៅថ្លឹងឃើញពស់ឈ្មោលមានទម្ងន់១៨គីឡូក្រាម និងពស់ញីមានទម្ងន់២១គីឡក្រាមព្រោះពស់ញីកំពុងផើមនិងមានប្រវែងប្រមាណ២ម៉ែត្រដូចគ្នា ។

បច្ចុប្បន្ន ពស់ថ្លាន់ញី-ឈ្មោលមួយគូនេះ ត្រូវបានអាជ្ញាធរសង្កាត់ស្ទឹងមានជ័យយកមករក្សាទុកនៅសាលាសង្កាត់ រង់ចាំប្រគល់ជូនទៅអាជ្ញាធរអភិរក្សសត្វព្រៃមកភ្នំតាម៉ៅមកទទួលយកទៅថែរក្សាតាមបច្ចេកទេស ៕  ប្រាថ្នា

%e1%9e%96%e1%9e%9f%e1%9f%8b%e1%9e%90%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%93%e1%9f%8b%e1%9f%a2%e1%9f%a2

as aw ee


ចែករំលែក៖