ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបើកទាក់ខ្សែភ្លើងបាក់រាបស្មើរដល់ដី១០ដើម

ចែករំលែក៖

ភ្នំពេញ៖ បង្គោលភ្លើងចំនួន១០ដើមបានដួលរាបដល់ដី បន្ទាប់ពីរថយន្តបែនដឹកដី ចាក់ដីរួច ទម្លាក់បែនមិនទាន់ផុតហើយបានទាក់ខែ្សភ្លើង ទាញបាក់ កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានបានអោយដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកដី មានក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C1753 បើកបរតាមផ្លូវទំនប់កប់ស្រូវក្នុងទិសដៅ ពីត្បូងទៅជើងដោយមិនបានទំលាក់បែន ស្រាប់តែមកដល់ ចំណុចកើតហេតុ រថយន្ត នោះបើកក្នុងល្បឿនលឿនផងនោះ ក៏ទាក់ទៅខ្សែភ្លើងដែលកាត់ទទឹង ផ្លូវបណ្តាលឲ្យ បាក់ បង្គោលភ្លើង អស់ចំនួន ១០ដើម ដួលរាបស្មើដល់ដី បន្ទាប់ម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចុះមកវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖