ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តី ជូនព័ត៌មានឲ្យដឹងពីការជួយសង្គ្រោះ និង សម្រួលការងារដល់ពលករ ពលការិនី និងស្ត្រីខ្មែរទាំងស្របច្បាប់ និងខុសច្បាប់ បានជាង១ពាន់នាក់ចេញពីការធ្វើបាបពីសំណាក់ប្តី និងថៅកែបរទេសរបស់ពួកគេ កាលពីឆ្នាំ២០១៦មកពី១៣ប្រទេស។
យោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិដែលបានចេញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា តាម រយៈស្ថានទូតនិងស្ថានអគ្គកុងស៊ុលរបស់ ខ្លួនតាំងនៅប្រទេសនីមួយៗបានជួយ សង្គ្រោះស្ត្រីខ្មែរ និងពលករ ពលការិនីខែ្មរ ទាំងស្របច្បាប់ និងខុសច្បាប់បានចំនួន ១.០៧៤នាក់ពីប្រទេសចំនួន១៣ បន្ទាប់ពីពួកគេទាំងនោះមានទុក្ខលំបាក ការងារ និងចាញ់បោកមេខ្យល់យកទៅឲ្យរៀបការប្តីបរទេសជាដើម។ តែយ៉ាងណាក្តីពួកគេទាំងនោះបានមកដល់ប្រទេសកម្ពុជាវិញ ជាបន្តបន្ទាប់ ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងបានលើកឡើងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងបានជួយ ដោះស្រាយបញ្ហាជូនពលរដ្ឋ ពលករ ពល ការិនី និងស្ត្រីខ្មែរសម្រេចបានលទ្ធផល សំខាន់ៗជាច្រើនដូចជាដោះស្រាយរាល់ បញ្ហារបស់ពលករ ពលការិនីនៅក្រៅ ប្រទេសទាំងស្របច្បាប់និងមិនស្របច្បាប់។ ក្នុងនោះក៏មានចរចា និងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសតាំងនៅក្នុងការផ្តល់បណ្ណការងារ និងទិដ្ឋា ការ បណ្ណស្នាក់នៅជូនពលករពលការិនី ខ្មែរ ជួយសង្គ្រោះស្ត្រីខ្មែរដែលរងគ្រោះ ចាញ់បោកមេខ្យល់ទៅរៀបការជាមួយជនបរទេសជាដើម ។
សេចក្តីជូនព័ត៌មានដដែលបានបន្តថា ក្រសួងក៏បានអន្តរាគមន៍ចំពោះការរំលោភបំពានផ្សេងៗពីសណាក់និយោជក ឬជន បរទេសមកលើពលករ ពលការិនី ឬពល រដ្ឋខ្មែរតាមរយៈការជួយសង្គ្រោះការផ្ដល់ការគាំទ្រផ្នែកច្បាប់ និងការទាមទារសំណង ឬប្រាក់បៀវត្សដែលនៅសេសសល់។ ទាម ទារប្រាក់ធានារ៉ាប់រងសម្រាប់ពលករ ពល ការិនីដែលរងគ្រោះថ្នាក់ ឬបាត់បង់ជីវិត ក្នុងពេលបំពេញការងារ ។
ផ្តល់សេវាពន្យារសុពលភាពលិខិតឆ្លងដែន និងសេវាកុងស៊ុលផ្សេងៗជូនពលរដ្ឋកម្ពុជានៅក្រៅប្រទេសដោយឥតគិតថ្លៃ។ ជួយឧបត្ថម្ភថវិកា និងតាមដានសុខទុក្ខ របស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលជួបការលំបាកក្នុងជីវភាព ឬមានគ្រោះថ្នាក់ ផ្សេងៗ និងផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ ពលរដ្ឋខ្មែរណាដែលត្រូវបានអាជ្ញាធរនៃប្រទេសតាំងនៅចោទប្រកាន់ពីការប្រព្រឹត្តបទល្មើស ឬត្រូវបានចាប់ខ្លួន និងឃុំឃាំង ជាដើម ។
ក្រសួងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទេសតាំងនៅ អង្គការជាតិនិងអង្គការអន្តរជាតិនានាដើម្បី ជួយដោះស្រាយនូវរាល់បញ្ហារបស់ពលរដ្ឋ និងពលករខ្មែរ។ ក្រសួងផ្តល់កន្លែងស្នាក់ នៅ និងអាហារបរិភោគ ព្រមទាំងរៀបចំ មាតុភូមិនិវត្តន៍ជូនពលរដ្ឋនិងពលករពលការិនីខ្មែរដែលជួបការលំបាកក្នុងការរស់នៅ ឬក្នុងការងារនិងស្ត្រីរងគ្រោះដោយការបោកបញ្ឆោតឬការជួញដូរផ្សេងៗជាដើមផងដែរ ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការ បរទេសបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ (ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ) ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិក៏ដូចជាស្ថានទូតនិងស្ថានអគ្គកុងស៊ុល កម្ពុជានៅក្រៅប្រទេសបានជួយដោះ ស្រាយបញ្ហាជូនពលរដ្ឋ ពលករ ពលការិនី និងស្ត្រីខ្មែរសម្រេចបានលទ្ធផលសំខាន់ៗ ដូចតទៅ៖
១-ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ
-ណែនាំគ្រប់ស្ថានតំណាងក្រៅប្រទេស យកចិត្តទុកដាក់ខ្ពស់ចំពោះការដោះ ស្រាយនូវរាល់បញ្ហាដែលកើតមានឡើង ចំពោះពលរដ្ឋ ពលករ ពលការិនី ស្ត្រីខ្មែរ ទាំងក្នុងករណីស្របច្បាប់ និងមិនស្រប ច្បាប់ ។
-ផ្តល់ការណែនាំក្នុងករណីជាក់លាក់ នីមួយៗ។
-ជួយសម្រួលស្នើសុំទិដ្ឋាការជូនពល ករ ពលការិនីកម្ពុជាទៅធ្វើការស្របច្បាប់ នៅប្រទេសថៃចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ បានចំនួន ៩៧.១០២នាក់ (ឆ្នាំ២០១៥ក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតស្នើសុំទិដ្ឋាការជូនពល ករកម្ពុជាទៅធ្វើការនៅប្រទេសថៃបាន ចំនួន៦៨.១៧៤នាក់)។
-ចរចាទាមទារឲ្យភាគីថៃបញ្ឈប់ការប្រើ ប្រាស់អាវុធមកលើពលករខ្មែរដែលបាន ឆ្លងដែនចូលទៅកាប់ឈើក្នុងទឹកដីថៃ ។
-ចរចាទាមទារឲ្យភាគីថៃបញ្ឈប់ការចាប់ ខ្លួនពលករកម្ពុជាដែលកាន់បណ្ណស្នាក់ បណ្តោះអាសន្ន (បណ្ណពណ៌សុីជម្ពូ) ផ្តល់ បណ្ណការងារ (Work Permit)និងទិដ្ឋាការ ស្នាក់នៅដល់ពលករខ្មែរ ។
-ជួយសម្រួលក្នុងការបញ្ជូនពលករ ពលការិនីកម្ពុជាទៅធ្វើការនៅសាធារណ រដ្ឋកូរ៉េមានចំនួនសរុប៥០.២៨១នាក់(ចាប់ ពីឆ្នាំ២០០៧ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦)។
-ទទួលពាក្យបណ្តឹងនានាពីប្រជាពល រដ្ឋ អង្គការ និងអាជ្ញាធរក្នុងប្រទេសដែល ស្នើឲ្យជួយធ្វើអន្តរាគមន៍ និងជួយសង្គ្រោះ ពលករខ្មែរដែលជួបបញ្ហានៅក្រៅប្រទេស។
-ជូនព័ត៌មានទៅក្រុមគ្រួសារ និងអាជ្ញា ធរមានសមត្ថកិច្ចកម្ពុជាអំពីករណីពលករ ពលការិនីខ្មែរនៅក្រៅប្រទេសជួបការ លំបាក និងរងគ្រោះដោយសារបញ្ហា ផ្សេងៗហើយ និងមាតុភូមិនិវត្តន៍របស់ ពួកគេ ។
២-ព្រះរាជាណាចក្រថៃ
ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃបាន៖
-អន្តរាគមន៍ដំឡើងប្រាក់ឈ្នួលជូនពល ករស្របច្បាប់ចំនួន២៦០នាក់ ។
-អន្តរាគមន៍ និងដោះស្រាយនៅពេល មានការរំលោភបំពានផ្សេងៗពីសំណាក់ និយោជកមកល់ពលករខ្មែរ ផ្តល់ការគាំទ្រ ផ្នែកច្បាប់(ផ្តល់មេធាវីពេលឡើងតុលាការ) និងទាមទារសំណងផ្សេងៗ ។
-សម្រួលមាតុភូមិនិវត្តន៍របស់ពលករ ខ្មែរចំនួន១៣៩នាក់ ក្នុងនោះ១១០នាក់ រស់នៅ និងធ្វើការខុសច្បាប់ ២នាក់ប្រព្រឹត្ត បទល្មើសក្លែងត្រា ២២នាក់កាប់ឈើខុស ច្បាប់ និង៥នាក់រងការបំពានពីនិយោជក។
-ផ្តល់សេវាពន្យារសុពលភាពលិខិតឆ្លង ដែន និងសេវាកុងស៊ុលផ្សេងៗទៀត ជូន ពលករ និងពលរដ្ឋខែ្មរដោយឥតគិតថ្លៃ ។
-ទាមទារប្រាក់សំណង ជូនពលករ-ពល ការិនីដែលរងរបួសឬបាត់បង់ជីវិតដោយ សារគ្រោះថ្នាក់ការងារ ។
-ជួយសម្របសម្រួលជាមួយអាជ្ញាធរ ថៃក្នុងការរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋ -ពលករខែ្មរដែលឆ្លងដែន និងធ្វើការខុស ច្បាប់មកកម្ពុជាវិញតាមច្រកព្រំដែនអន្តរ ជាតិប៉ោយប៉ែតចំនួនជាមធ្យមប្រមាណ ១.០០០នាក់ក្នុងមួយសប្តាហ៍ ។
៣-ប្រទេសវៀតណាម
ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានជួយសង្រេ្គាះ និងសម្រួលការធ្វើមាតុ ភូមិនិវត្តន៍ជូនពលរដ្ឋកម្ពុជាដែលរស់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេសវៀតណាម ហើយនិងរងគ្រោះដោយការជួញដូរ មនុស្សឆ្លងកាត់តាមប្រទេសវៀតណាម ចំនួន២៣១នាក់ក្នុងឆ្នាំ២០១៦ ។
៤-ប្រទេសឡាវ
ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុង ស៊ុលកម្ពុជាប្រចាំនៅប្រទេសឡាវបាន សម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋខែ្មរដែលរស់នៅខុសច្បាប់ក្នុងប្រទេសឡាវ ចំនួន២នាក់ក្នុងឆ្នាំ២០១៦ ។
៥-ប្រទេសម៉ាឡេសីុ
ស្ថានឯកអគ្គរាជទូតប្រចាំនៅប្រទេស ម៉ាឡេសីុបានជួយសង្រេ្គាះ និងសម្រួលការ ធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋ និងពល ករ-ពលការិនីកម្ពុជាដែលជួបការលំបាក ក្នុងការងារ និងរងគ្រោះដោយការជួញដូរ មនុស្ស និងការំលោភបំពានផ្សេងៗ៖
– ឆ្នាំ២០១៦ចំនួន២៧២នាក់
– ឆ្នាំ២០១៥ចំនួន៥៨នាក់
– ឆ្នាំ២០១៤ចំនួន៣៤នាក់
៦-ប្រទេសឥណ្ឌូនេសីុ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ ប្រទេសឥណ្ឌូនេសីុបានជួយសង្រេ្គាះ និង សម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋ ខែ្មរ ដែលភាគច្រើន គឺពលករខែ្មររងគ្រោះ ដោយការជួញដូរកម្លាំងពលកម្មទៅធ្វើការ ជាកម្មករលើទូកនេសាទបរទេស៖
– ឆ្នាំ២០១៦ចំនួន៧៨នាក់
– ឆ្នាំ២០១៥ចំនួន៤២៨នាក់
– ឆ្នាំ២០១៤ចំនួន២៣នាក់
៧-ប្រទសសិង្ហបុរី
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ ប្រទេសសិង្ហបុរីបានជួយសម្រួលការធ្វើ មាតុភូមិនិវត្តន៍របស់ស្រ្តីខែ្មរចំនួន៦នាក់ (៣នាក់ធ្វើការនៅតាមហាង និង៣នាក់ ទៀតបម្រើការងារតាមផ្ទះ)។
៨-ប្រទេសហ្វុីលីពីន
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ ប្រទេសហ្វុីលីពីនបានសហការជាមួយ អាជ្ញាធរហ្វុីលីពីនជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍ពីប្រទេសកេនយ៉ាមកហ្វុីលីពីន រួចបន្តមកកម្ពុជាជូនដល់ពលករខ្មែរចំនួន ៤នាក់ដែលត្រូវបានចោរសមុទ្រប្រទេស សូម៉ាលីចាប់ជំរិត និងដោះលែងមកវិញក្នុង ខែតុលាឆ្នាំ២០១៦ ។
៩-ប្រទេសចិន
ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុង ស៊ុលកម្ពុជាប្រចាំនៅប្រទេសចិនបានជួយ សង្រេ្គាះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ ជូនស្រ្តីខ្មែរដែលរងគ្រោះដោយការបោក បញ្ឆោតយកទៅរៀបការឬធ្វើការខុសច្បាប់ និងពលរដ្ឋកម្ពុជាដែលរស់នៅខុសច្បាប់៖
– ឆ្នាំ២០១៦ចំនួន៦៤នាក់
– ឆ្នាំ២០១៥ចំនួន១១៧នាក់
– ឆ្នាំ២០១៤ចំនួន៥៩នាក់
១០-ប្រទេសជប៉ុន
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ ប្រទេសជប៉ុនបានជួយសង្រេ្គាះ និងសម្រួល ការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋខែ្មរ ចំនួន១៦នាក់ក្នុងឆ្នាំ២០១៦ ក្នុងនោះ៩ នាក់ជាកម្មសិក្សាការី និង៧នាក់ជាជនរង គ្រោះដោយការជួញដូរផ្លូវភេទ ។
១១-ប្រទេសអូស្រ្តាលី
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ ប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់បាន ជួយសង្រេ្គាះ និងសម្រួលការធ្វើមាតុភូមិ និវត្តន៍ជូនដល់ពលរដ្ឋកម្ពុជាចំនួន១នាក់ ក្នុងឆ្នាំ២០១៦ និងពីប្រទេសបា៉ពូញូហ្គីណេ ចំនួន៦នាក់ក្នុងឆ្នាំ២០១៥ ។
១២-ប្រទេសអារ៉ាប៊ីសាអូ៊ឌីត
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋ គូវ៉ែតបានជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍ ជូនដល់ពលរដ្ឋកម្ពុជា៖
– ឆ្នាំ២០១៦ចំនួន១នាក់
– ឆ្នាំ២០១៥ចំនួន២នាក់
– ឆ្នាំ២០១៤ចំនួន៧នាក់
១៣-ប្រទេសរុស្សុី
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ ប្រទេសរុស្សុីបានជួយសម្រួលការធ្វើមាតុ ភូមិនិវត្តន៍ជូនដល់ពលរដ្ឋខ្មែរដែលធ្វើការ ខុសច្បាប់ចំនួន២នាក់ក្នុងឆ្នាំ២០១៦ ។
១៤-សាធារណរដ្ឋកូរ៉េ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ សាធារណរដ្ឋកូរ៉េបាន ៖
-ផ្តល់សេវាពន្យារសុពលភាពលិខិតឆ្លង ដែន និងសេវាកុងស៊ុលផ្សេងៗទៀតជូន ពលករ និងពលរដ្ឋខែ្មរដោយឥតគិតថ្លៃ
-ទាមទារប្រាក់ធានារា៉ប់រងជូនពលករ -ពលការិនីដែលរងរបួសឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ
-ដោះស្រាយការរំលោភបំពានផេ្សងៗពី សំណាក់និយោជកមកលើពលករខែ្មរ។ល។
សូមរំលឹកថា ប្រទេសចំនួន១៣ដែលក្រសួងការបរទេសកម្ពុជាបានជួយសម្របសម្រួលការងារ និងមាតុភូនិវវត្តន៍ដល់ពល ករពលការិនីខ្មែរ និងស្ត្រីខ្មែរឲ្យរួចផុតពីទុក្ខ លំបាកនោះរួមមាន ប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វុីលីពីន កូរ៉េ ចិន រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត អូស្ត្រាលី និង ជប៉ុនជាដើម ៕ ហេង សូរិយា