ព័ត៌មានទាន់ហេតុការណ៍៖

ជនអនាថាម្នាក់ដែលមានជំងឺរ៉ាំរៃដេកតាមប្រឡាយទឹកស្អុយក្នុងមូលដ្ឋានខណ្ឌដង្កោកន្លងមក ឥឡូវបានស្លាប់ហើយ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់ ដែលបានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ គ្មានទីពឹង ហើយធ្លាប់ស្វែងរកជនសប្បុរសធម៌ ដើម្បីជួយសង្គ្រោះជីវិត ដេកឈឺនៅក្នុងរោងប្រក់តង់ ជិតប្រឡាយទឹកស្អុយមួយកន្លែង ដែលស្ថិតនៅក្បែរផ្លូវបេតុងទួលពង្រ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ឥឡូវនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ រូបគាត់បានបាត់បង់ជីវិតទៅហើយ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឆ្លងកាត់ និងរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា សពបុរសរងគ្រោះខាងលើ គឺជាជនអនាថា និងរស់នៅម្នាក់ឯងដែលគ្មានទីពឹង ហើយបានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ អស់រយៈពេលជាច្រើនខែមកហើយ ដោយនៅក្នុងថ្ងៃកើតហេតុ ជនរងគ្រោះត្រូវបានគេសង្កេតឃើញដេកស្លាប់នៅក្នុងកន្លែង ដែលគាត់សម្រាក់បាត់ទៅហើយ ។ បន្ទាប់មកប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ រួចបានយកសពរងគ្រោះទៅតម្កល់នៅវត្តឫស្សីសាញ់ ដើម្បីបូជា។

គួរបញ្ចាក់ផងដែរថា នៅមុនពេលដែលជនរងគ្រោះខាងលើបានស្លាប់នោះ មានបងប្អូនប្រជាពលរដ្ឋបានថតរូបគាត់យកទៅបង្ហោះតាមហ្វេសបុកដើម្បីស្វែងរកសប្បុរសធម៌ឲ្យជួយដល់រូបគាត់ថែមទៀតផង តែសំណាងគាត់មិនល្អ គាត់បានបាត់បង់ជីវិតទៅហើយ ដោយពុំឃើញមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានអើពើឡើយ ៕ ភារ៉ា ដង្កោ

unnamed (3) unnamed unnamed (1) unnamed (2)


ចែករំលែក៖