ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់ស្លាប់និង៤នាក់របួសករណី រថយន្តបើកជែងគ្នា

ចែករំលែក៖

ខេត្តព្រៃវែង ៖ មនុស្សក្មេងចាស់៥នាក់ បានស្លាប់នៅនឹងកន្លែង ឯ៤នាក់ផ្សេង ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៨A ចន្លោះគីឡូម៉ែត្រលេខ៥៦-៥៧ ក្នុង ភូមិទ្រា ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពនៅកន្លែងកើតហេតុបានឱ្យ ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌សំបក ឪឡឹក ពាក់ស្លាកលេខកំពង់ចាម 2A-5970 ជារថយន្តដឹកអ្នកដំណើរ ខណៈធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុង ល្បឿនលឿន។ ពេលមកដល់ចំណុចកើតហេតុរថយន្តបង្កបើកជែងរថយន្តយីឌុប ដឹកដំឡូង១គ្រឿងដែលនៅខាងមុខទិសដៅស្របគ្នា។ ប៉ុន្តែពេលចេញក្បាលក៏វាក់ជាមួយនឹងរថយន្តធំ១គ្រឿងផ្សេងទៀត ដែលបើកមកបញ្ច្រាសទិសគ្នាទើបអ្នកបើក បររថយន្តសាំយ៉ុងទាញចង្កូតគេចចូលវិញ បណ្តាលឱ្យបុកគូទរថយន្តយីឌុបដឹកដំឡូង អូសរះខ្ទេចរថយន្តសាំយ៉ុង១ចំហៀងផ្នែកខាងស្តាំ។ ចំណែកអ្នកជិះក្នុងរថយន្តសាំយ៉ុង អ្នកខ្លះបោកជាមួយរថយន្តនិងខ្លះត្រូវគូទរថយន្តយីឌុបកៀបបណ្តាលធ្លាក់ខ្ទាតពេញផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែង៥នាក់ និងរបួសធ្ងន់ស្រាល៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តដោយមានអ្នក របួសធ្ងន់អាចស្លាប់បន្តទៀត ។

ប្រភពបន្តថា នៅក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនចោល រថយន្តនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះគេនៅមិនទាន់ស្គាល់ អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ទាំងអ្នកស្លាប់ និងអ្នករបួស។ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាម ច្បាប់ ៕ សហការី

ae dw s swe w3


ចែករំលែក៖