ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធដារនឹងផាកពិន័យដល់ម្ចាស់យានយន្តដែលមិនបានបង់ពន្ធផ្លូវ ចាប់ពីថ្ងៃទី១៦ខែមករានេះ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹង ថា ការប្រមូលពន្ធលើមធ្យោបាយដឹក ជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០១៦បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក៏ប៉ុន្តែអគ្គ នាយកដ្ឋាននឹងផាកពិន័យដល់យានយន្ត ដែលមិនទាន់បានបង់ពន្ធនៅឆ្នាំ២០១៦ចាប់ពីថ្ងៃទី១៦ ខែមករានេះតទៅ ។

ផ្អែកតាមប្រកាសលេខ៧១០ សហវ. ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ និង តាមរយៈចំណារដ៏ខ្ពស់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧លើលិខិតលេខ ១១១៣៥ សហវ. អពដ ចុះថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចនឹងចុះត្រួត ពិនិត្យតាមគោលដៅនីមួយៗស្តីពីការអនុ វត្តប្រមូលពន្ធមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទចាប់ពីថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៧តទៅ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌទូទាំងប្រទេសសំដៅ ធានាបានប្រសិទ្ធភាព សមភាព និងតម្លា ភាពនៃការប្រមូលចំណូលពន្ធ ។

អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងទៀត ថា ករណីពិនិត្យឃើញថា ម្ចាស់យានយន្ត មិនទាន់បានបង់ពន្ធត្រឹមត្រូវទេនោះអគ្គ នាយកដ្ឋានពន្ធដារនឹងផាកពិន័យនៅនឹងកន្លែងត្រួតពិនិត្យចំពោះរថយន្តទាំងឡាយណាដែលខកខានមិនបានប្រកាសបង់ពន្ធមុន ឬត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ការចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធ ប្រភេទនេះធ្វើឡើងដោយប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាទំនើបសម្រាប់ស្គេន លតាបត្រពន្ធបិទភ្ជាប់នឹងយានយន្តដែល កំពុងចរាចរណ៍លើដងផ្លូវ ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ បន្ថែមទៀតថា ករណីរកឃើញយានយន្ត ដែលមិនទាន់បានប្រកាសបង់ពន្ធ ក្រុមការងារចម្រុះនៃអគ្គនាយកដ្ឋានពន្ធដារនឹង បញ្ចៀសឲ្យយានយន្តចតផុតពីដងផ្លូវ សាធារណៈដើម្បីឲ្យម្ចាស់យានយន្តងាយ ស្រួលបំពេញសំណុំបែបបទបង់ប្រាក់ពន្ធ និងប្រាក់ពិន័យស្របតាមច្បាប់ ៕ ហេង សូរិយា

 

abce


ចែករំលែក៖